Liverpool លត់ West Ham ៤ ទល់នឹង ០ ក្នុងការប្រកួតដំបូងនៅ Premier League


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានសរសើរការឈ្នះលើ West Ham ថា«វាល្អជាងអ្វីដែលខ្លួនរំពឹងទុក»បន្ទាប់ពីការព្រួយបារម្ភរបស់គាត់ប្រឈមនឹងរដូវកាលដ៏លំបាកមួយនេះ។

កីឡាករ Mohamed Salah មានជំនឿរថានឹងជួយ Liverpool ឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់លីកកំពូល Premier League មួយនេះបន្ទាប់ពីខកខានចាប់តាំងពីឆ្នាំ ១៩៣២ ។ កីឡាករសញ្ជាតិអេហ្ស៊ីបបានរកគ្រាប់បាល់បើកឆាកក្នុងនាទីទី ១៩ ពីការបញ្ជូនបាល់របស់ខ្សែការពារ Andy Robertson​ ។

គ្រាប់បាល់ទី២និងទី៣រកបានដោយកីឡាករ Sadio Mane នៅនាទី៤៥ក្នុងតង់ទី១និងនាទី ៥៣ក្នុងតង់ទី២។ការប្រកួតជិតបញ្ចប់ទៅហើយនៅនាទី ៨៨ កីឡាករ Daniel Sturridge បានរកគ្រាប់ទី៤ឲ្យ Liverpool ធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល ៤ទល់០។

Klopp បាននិយាយថា: «ក្រុម West Ham នឹងលេងក្នុងរដូវកាលដ៏ល្អមួយប៉ុន្តែពួកគេមិនមែនជាក្រុម Manchester United ឬក៏ Manchester City ទេ»។ យើងដឹងហើយយើងត្រូវត្រៀមខ្លួនជារៀងរាល់សប្តាហ៍សម្រាប់បញ្ហាប្រឈមទាំងអស់»។

អ្នកចាំទីចំនូលថ្មី Alisson ដែលក្លឹបហង្សក្រហម Liverpool ដែលបានចុះហត្ថលេខាទិញយកក្នុងតម្លៃ 66,8 លានផោនពីក្លឹប Roma នៅរដូវក្តៅនេះធ្វើបានយ៉ាងល្អក្នុងប្រកួតដំបូងរបស់ខ្លួនជាមួយក្លឹបដោយអាចសង្គ្រោះបាល់បានជាច្រើនដង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង