Liverpool កំពុងចរចាទិញយកអ្នកចាំទី Roma ក្នុងតម្លៃបំបែកកំណត់ត្រា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្លិបហង្សក្រហម Liverpool បានតែកំពុងធ្វើការស្នើរអោយចុះហត្ថលេខាលើអ្នកចាំទី Alisson របស់ក្លឹប Roma ក្នុងតម្លៃ 62 លានផោនដែលជាតម្លៃកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទី។

ក្រុម Roma កំពុងតែពិចារណាលើការដេញថ្លៃនេះប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានបដិសេធហើយក្រុមយក្សអ៊ីតាលីមួយនេះចង់ឲ្យ Liverpool តម្លើងតម្លៃខ្លួនរបស់ Alisson ដល់ 66 លានផោន។

Alisson បានជួយឲ្យប្រេស៊ីលឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៏ World Cup ក្រោយធ្លាក់ពីព្រឹត្តិការណ៏នេះក្រោមថ្វីជើងក្រុមខ្លាំងbelgium 2-1 ។

កីឡាករវ័យ 25 ឆ្នាំរូបនេះលេងនៅ Roma បាន 2 រដូវកាលហើយលេងបាន 37 ប្រកួតកាលពីរដូវកាលមុនបន្ទាប់ពីការមកពីក្លឹប Internacional ប្រេស៊ីល។

ការដេញថ្លៃរបស់ហង្សក្រហម Liverpool ដែលមានតម្លៃ 70 លានអឺរ៉ូជាតម្លៃមួយដែលខ្ពស់សំរាប់កំណត់ត្រាបច្ចុប្បន្នរបស់អ្នកចាំទី Gianluigi Buffon នៅឆ្នាំ 2001 ដែលផ្ទេរពីក្លឹប Parma ទៅ Juventus ក្នុងតម្លៃ 53 លានអឺរ៉ូ ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង