តើ​មាន​អ្វី​ខ្លះទៅ​ប្រសិនជា​អ្នក​ចង់​ឲ្យ​ថ្លើម​អ្នក មាន​សុខ​ភាពល្អ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្រសិនជា​អ្នក​ចង់​ឲ្យ​ថ្លើម​អ្នក មាន​សុខ​ភាពល្អ អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

រូបភាពទី 1

១. អ្នក​គួរតែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១១ ព្រោះ​ចន្លោះ​ម៉ោង​១១ ដល់​ម៉ោង​១ ជា​ពេលវេលា​ដែល​ថ្លើម​កំពុងតែ​បញ្ចេញ​ជាតិពុល​។ ដូចនេះ វា​ត្រូវការ​គេង​លក់​ស្ងប់ ដើម្បី​បញ្ចេញ​ជាតិពុល​ទាំងនោះ​។​

រូបភាពទី 2

២. អ្នក​មិនគួរ​ញ៉ាំ​ថ្នាំ​ច្រើន​ទេ មិន​ថា​ថ្នាំ​ចិន ឬ​ថ្នាំបារាំង​ទេ ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ថ្លើម​អ្នក​ទាំងអស់​។​

រូបភាពទី 3

៣. អ្នក​គួរតែបង្កើត​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​។ ការហាត់​ប្រាណ​ទាំងនេះ ក៏​អាចជួយ​ថែរក្សា​ថ្លើម​អ្នក​មិន​ឲ្យ​កើតមាន​បញ្ហា​ដែរ​។​

រូបភាពទី 4

៤. ការរក្សា​ទម្ងន់​ឲ្យ​នៅ​ឋេ​រ ក៏​ជា​វិធី​មួយ​ក្នុងការ​ការពារ​ថ្លើម​ដែរ​។ នៅពេលដែល​យើង​មិនសូវ​ធាត់​ខ្លាំង វា​នឹងមិន​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ឡើយ​។​

រូបភាពទី 5

៥. ការរក្សា​ចិត្ត​ឲ្យ​ស្ងប់ ហើយ​សប្បាយរីករាយ ក៏​ជា​វិធី​ពិសេស​មួយ​ដែល​អាច​ការពារ​ថ្លើម​អ្នក​មិន​ឲ្យ​មាន​ជំងឺ​ដូចគ្នា​៕

រូបភាពទី 6

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង