ដូចថាចឹង តែរពឹសដៃជាប់គុកហើយ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាដើរធ្វើសកម្មភាពកាច់សោ ក ម៉ូតូយ៉ាងសកម្ម ខណៈដែលទៅធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ នៅផ្ទះជួលក្បែររោងចក្រតុក្កតា ផ្លូវ៣០ម៉ែត្រ ភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង៩ៈ៤០នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ កំពុងតែប្រព្រឹត្តិជាក់ស្តែង កម្លាំងល្បាតរបស់ ខណ្ឌដង្កោ ប្រទះជួប ផ្អើលភ័យបើកម៉ូតូរត់ ត្រូវបានកម្លាំងប៉ូលីស ទាំងខណ្ឌដង្កោ និងពោធិ៍សែនជ័យ ដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ប៊ូ សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិឫស្សីជះ ឃុំព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២ ឈ្មោះ ខៀវ ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-2011 ជាមធ្យោបាយ ។

តាមនគរបាលខណ្ឌដង្កោបានឲ្យដឹងថា មុនកើតហេតុ កម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង លួចកាច់សោ ក ម៉ូតូ សេ១២៥ មួយគ្រឿងត្រង់ចំណុចផ្ទះជួលក្នុងភូមិព្រៃទុយ សង្កាត់ព្រៃស គ្រាន់តែឃើញប៉ូលិស ជនសង្ស័យហក់ឡើងជិះម៉ូតូព្យាយាមបើករត់គេច ត្រូវបានកម្លាំង ដេញតាមស្រែកប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង ទើបកម្លាំងនគរបាល២ខណ្ឌ ដង្កោ និងពោធិ៍សែនជ័យ ប្រដេញតាមនិងស្ទាក់ ចាប់ជនសង្ស័យបាន ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ។

តាមជនសង្ស័យបានសារភាពថា ខណៈដែលកំពុងធ្វើសកម្មភាព សមត្ថកិច្ចមកទាន់ ពួកគេបានបើកម៉ូតូរត់គេច ហើយឧបករណ៍កាច់សោ បានបោះចោលតាមផ្លូវ ។
ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរបឋមនៅ សង្កាត់ចោមចៅ រួចប្រគល់ជូននគរបាលខណ្ឌដង្កោ នាំយកទៅសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕⁠⁠⁠⁠ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង