តោះមកមេីលវីដេអូដំណេីរកំសាន្ត BTS ដែលដឹកនាំថតដោយ Jungkook ទាំងអស់គ្នាថាឡូយប៉ុណ្ណា!!(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

វីដេអូ​ថ្មី​ដែល​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​របស់ BTS នៅ​កោះ​ Saipan បាន​បង្ហោះក្នុងបណ្តាញអិុនធឺណែត​កាល​ពី​ម្សិលមិញនេះ​ ដោយ​មាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​វីដេអូ​នេះជា​ស្នាដៃ​ដឹកនាំ​ថត​របស់ក្រុម​ Jungkook ដែលជាសមាជិក​ក្មេង​ជាងគេ​ប្រចាំ​ក្រុម ហើយ​បាន​បង្ហាញ​ពី​សកម្មភាព​សមាជិក​ទាំង​អស់​របស់​ BTS ពោល​សុទ្ធ​សឹង​ជា​សកម្មភាព​ក្រៅ​ឆាក​របស់​ “BTS 2018 Summer Package in Saipan”។

 

ដោយឡែក​ ក្រៅ​ពី​ដឹកនាំ​ថត​ Jungkook ក៏​ជា​អ្នក​កាត់ត​វីដេអូ​នោះដែរ អម​ជាមួយ​បទ​ភ្លេង​ Background មាន​ចំណងជើង​ថា​ “Best Of Me” របស់​ JOHN.K ផងដែរ។

ជាក់ស្ដែង​ គ្រាន់​តែ​ដាក់​បង្ហាញ​ភ្លាម វីដេអូ​នេះមាន​អ្នក​ចូល​មើល​យ៉ាង​ច្រើន ហើយមិនដល់​មួយថ្ងៃ​ស្រួល​ផង​ ចំនួន​អ្នក​ចូល​មើល​ដល់​ទៅ​ ជាង​ ២លានដង​ទៅ​ហើយ៕

បេីចង់ដឹងឲកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង