តោះមកមើល!! អគារដែលមាន​រាង​ ទំនើបៗមិនគួរឲជឿ ថាមាននៅក្នុងពិភពលោក!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ បើសិនជាមាននរណាម្នាក់និយាយថាយើងកំពុងរស់នៅក្នុងពេលអនាគត ប្រាកដជាមានអ្នកខ្លះមិនជឿទេ តែមានរបស់ជាច្រើនដែលយើងធ្លាប់តែឃើញក្នុងរឿងវិទ្យាសាស្ត្រ។ ដោយក្នុងចំណោមនោះមានអគារទំនើបៗមួយចំនួនមានទ្រង់ទ្រាយលក្ខណៈស្រដៀងទៅនឹងអគារក្នុងរឿងវិទ្យាសាស្ត្រដែរ។

១. Reflection at Keppel Bay ប្រទេសសិង្ហបុរី

ខុសពីអគារធម្មតាៗដែលងើបឡើងទៅលើត្រង់។ អគារនេះមានរាងកោងបន្តិច ហើយមានដំបូលចោទមកក្រោម នៅលើដំបូលនោះពោរពេញទៅដោយដើមឈើ ហើយអគារទាំង៣គូនោះគឺត្រូវបានតភ្ជាប់ដោយស្ពានរៀងៗខ្លួន។

២. Galaxy SOHO ទីក្រុងប៉េកាំង

អគារនេះមានសំណង់ដែលមានលក្ខណៈដូចទឹកហូរតភ្ជាប់គ្នា ដែលធ្វើឲ្យមានបរិយាកាសស្រស់ស្រាយម្យ៉ាង។ នៅជាន់ក្រោមជាកន្លែងសម្រាប់ជួល ហើយជាន់ខាងលើបន្តិចជាការិយាល័យ ហើយនៅខាងលើបំផុតជាភោជនីយដ្ឋាន។

៣. Maha Nakhon ទីក្រុងបាងកក

វាជាអគារខ្ពស់បំផុតក្នុងប្រទេសថៃ អគារនេះគេបានឆ្នៃឡើងឲ្យមានលក្ខណៈប្រេះស្រាំជុំវិញវា ដូចជាត្រូវបានសត្វពស់យក្សមួយរឹតវាអីចឹង ហើយវាជាអគារមួយដែលមើលទៅឆ្លុះបញ្ចាំដល់អនាគតដ៏ខ្មៅមួយសម្រាប់ពិភពលោក។

៤. Absolute World ទីក្រុង Toronto

ជាអគារដែលបានសាងសង់ឡើងដោយក្រុមហ៊ុនចិនមួយ។ វាជាអគារដែលមានរាងបត់បែនមិនធម្មតាមួយ ដែលមើលទៅមានលក្ខណៈស្រស់ស្អាតម្យ៉ាង ជាហេតុដែលគេដាក់ឈ្មោះហៅក្រៅឲ្យថា “Marilyn Monroe Tower”។

៥. Strata Tower ទីក្រុងឡុងដ៏

Strata Tower ជាអគារស្នាក់នៅដែលមានកម្ពស់១៤៨ម៉ែត្រ។ វាមិនត្រឹមតែមានសម្រស់ទាក់ទាញតែម្យ៉ាងនោះទេ នៅលើកំពូលនៃអគារនេះថែមទាំងមានកង្ហារខ្យល់ ៣ទៀត។ Strata Tower ជាអគារមួយក្នុងចំណោម២ប៉ុណ្ណោះនៅលើពិភពលោកដែលមានកង្ហារបែបនេះ (ដែលមួយទៀតជា Shanghai Tower)។ បើទោះជាកង្ហារនោះបានត្រឹមទាញយកថាមពល១ភាគ១០នៃអ្វីដែលគេត្រូវការមែន ក៏អគារនេះជាសញ្ញាបញ្ជាក់ថាយើងកំពុងរស់នៅក្នុងអនាគតពិតមែន។

៦. Central Embassy ទីក្រុងបាងកក

អគារនេះមើលទៅដូចជាអណ្ដាតភ្លើងពណ៌ប្រាក់អីចឹង។ បើទោះជាឈ្មោះវាមានន័យថា ស្ថានទូតកណ្ដាលពិតមែន ក៏ប៉ុន្តែវាជាសណ្ឋាគារទេ ដែលក្នុងនោះក៏មានផ្សារទំនើបផងដែរ។

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង