តោះមកមើល!! សណ្ឋាគារហោះលើអាកាស… (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ វាមិនដែលសណ្ឋាគារណាចេះហោះទេ ធ្លាប់តែឃើញសណ្ឋាគារនៅលើដី ឬក៏មានកម្ពស់ខ្ពស់ ប៉ុន្តែថ្ងៃនេះយើងសូមណែនាំអ្នករាល់គ្នា មកស្គាល់សណ្ឋាគារមួយដែលអាចហោះហើរនៅលើអាកាសបានពិតៗ នោះគឺ “Airlander 10” ។ Airlander 10 ត្រូវបានគេចាត់ទុកថាជា “សណ្ឋាគារហោះហើរ” លំដាប់កំពូលមួយដោយមានការរចនាយ៉ាងប្រណីតបំផុត។

ប្រសិនបើក្រឡេកមើលតែមួយភ្លែត អ្នកខ្លះប្រាកដជាលាន់មាត់ ហើយចោទជាសំណួរថា តើវាជាបក្សី ?ជាយន្តហោះ? ជាបាទ្បុង?

ប៉ុន្តែនេះគឺជាយន្តហោះកូនកាត់ថ្មីសន្លាងដ៏ធំបំផុតមួយគ្រឿងដែលមានរហស្សនាមថា “The Flying Bum” ដោយសារសំបកខាងក្រោយរបស់វាត្រូវបានផលិតឡើងដោយ Hybrid Air Vehicles (HAV) ។

យន្តហោះនេះមានតម្លៃ ២៥ លានផោន ហើយមានប្រវែង ៩២ ម៉ែត្រដែលធ្វើឲ្យយន្តហោះនេះវែងជាងយន្តហោះដឹកអ្នកដំណើរដ៏ធំបំផុតរបស់ពិភពលោក Airbus A380 ដែលមានប្រវែងត្រឹមតែ ៧៣,១ ម៉ែត្រ។

Airlander 10 មានបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវយ៉ាងទ្បួយបំផុត ហើយអ្វីដែលពិសេសនោះគឺការរចនាផ្ទៃខាងក្នុងជាមួយនឹងកម្រាលកញ្ចក់ដែលអនុញ្ញាឱ្យអ្នកដំណើរអាចមើលទិដ្ឋភាព ៣៦០ ដឺក្រេ។ វាមានរូបរាងធំប៉ុន្តែយឺតជាងយន្តហោះ A380 ពោលគឺ ល្បឿនលឿនបំផុតរបស់វាអាចហោះបានត្រឹមតែជាង ១៤៦ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកល្បឿនរបស់ A380 វិញអាចហោះបាន ៩០១ គីឡូម៉ែត្រក្នុងមួយម៉ោង៕

បើចង់ដឺងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង