នាំមកជូនដោយ៖

តោះមកមើល ឧទ្យានជាតិ ដែលស្រស់ស្អាត ជាងគេទាំង១០ លើពិភពលោក


ទំហំអក្សរ៖ S M L

ឧទ្យានជាតិ ទាំងអស់សុទ្ធតែ មានភាពស្រស់ស្អាត ពីធម្មជាតិ ហើយភាគច្រើន ត្រូវបានគេប្រកាស ឲ្យការពារ និងថែរក្សាសម្រស់ ពីធម្មជាតិដ៏អស្ចារ្យរបស់វា ដោយមិនមានការកែប្រែអ្វីទាំងអស់។ ចង់ដឹងថាឧទ្យានជាតិ ទាំងអស់នោះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាព ខាងក្រោមនេះ ទាំងអស់គ្នា៖

១០. Iguazu, អាហ្សង់ទីន និង ប្រេស៊ីល

 

ឧទ្យានជាតិ Iguazu បានលាតសន្ធឹង នៅលើប្រទេស អាហ្សង់ទីន និងប្រេស៊ីល ដែលជាព្រៃត្រូពិច និងទឹកធ្លាក់ដ៏ស្រសស្អាត និងជាជំរកដ៏ធំទូលាយ របស់សត្វព្រៃ ជាច្រើនប្រភេទថែមទៀតផង។

៩. Sagamatha, នេប៉ាល់

 

ឧទ្យាន Sagamatha នេះគឺជាបណ្តុំកន្លែងប្រវត្តិសាស្រ្ត ជាច្រើនដែលមាន រួមបញ្ចូលទាំង ភូមិតSherpa ភ្នំEverest និងភ្នំបងប្អូនស្រីជាដើម។

៨. Madain Saley, អារ៉ាប៊ីសាអូឌីត

 

Madain Saley គឺជាឧទ្យានជាតិ ប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើង ដោយវាលខ្សាច់ និងថ្ម ដែលជាទេសភាពមួយ ដ៏ស្រស់ស្អាតបំផុត។ ហើយវាក៏ជាដីបញ្ចុះសពមួយ ពីបុរាណផងដែរ ដែលគេបានប៉ាន់ស្មានថា មានផ្នូររបស់មនុស្ស ប្រមាណជា ១២៥នាក់ បានបញ្ចុះនៅទីនោះ។

៧. Plitvice Lakes, Croatia

 

ប្រសិនបើអ្នក ទៅដល់តំបន់ទឹកសាប ដែលស្ថិតនៅប្រទេស Croatia នោះអ្នកនឹងបានឃើញ ឧទ្យានជាតិ Plitvice Lakes ដ៏ស្រស់ស្អាត ដែលគ្រប់ដណ្តប់ទៅដោយ ជ្រលងភ្នំ ទឹកធ្លាក់ និងព្រៃឈើជាច្រើន ថែមទៀតផង។

៦. Hortobagy, ហុងហ្គារី

 

ឧទ្យានជាតិ Hortobagy គឺជាឧទ្យានជាតិ ទី១នៅក្នុងប្រទេសហុងហ្គារី ហើយជាជំរកផ្លូវការ សម្រាប់សេះព្រៃ និងពូជសត្វស្លាបមួយចំនួនទៀត ដែលជិតផុតពូជទៅហើយនោះ។ Hortobagy គឺជាឋានសួគ៌បក្សីមួយ ដែលហ៊ុមព័ទ្ធទៅដោយទឹកផងដែរ។

៥. Kakadu, អូស្រ្តាលី

 

ជាបេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យ ដែលបានទាក់ទាញ ភ្ញៀវទេសចរ ឲ្យទៅទស្សនាយ៉ាងច្រើន ក្នុងមួយឆ្នាំៗ។ ហើយការទាក់ទាញ ដែលគួរឲ្យចាប់អារម្មណ៍ បំផុតនោះ គឺវាមានបង្កប់ទៅដោយ ផ្ទាំងសិលាជនជាតិដើម ថែមទៀតផង។

៤. Deosai, ប៉ាគីស្ថាន

 

ឧទ្យានជាតិ Deosai គឺជាឧទ្យានដែលសម្បូរ ទៅដោយផ្កាស្រស់ស្អាត ជាច្រើនប្រភេទ ហើយនៅពេលរដូវផ្ការីកម្តងៗ មានផ្ការាប់ពានប្រភេទ រីកបង្អួតសម្រស់គ្នា មើលទៅគួរឲ្យចង់គយគន់។

៣. Kruger National Park, អាហ្វ្រិកខាងត្បូង

 

Kruger National Park គឺជាឧទ្យានជាតិ មួយក្នុងចំណោម ឧទ្យានជាតិធំៗជាងគេ លើពិភពលោក ដែលមានទំហំ រាប់លានហិចតា។ នៅក្នុងឧទ្យាននេះ សម្បូរទៅដោយ សត្វជាច្រើនប្រភេទ និងសត្វកម្រដូចជា សត្វដំរី និងសត្វកវែង ថែមទៀតផង។

២. Grand Canyon, សហរដ្ឋអាមេរិក

 

ទន្លេ Colorado ដែលហូរចេញមក ជាអន្លង់ថ្នាក់ៗ ដែលមានអាយុកាល រាប់រយឆ្នាំទៅហើយនោះ បានបង្កើតជាទស្សនីយភាព ដ៏អស្ចារ្យមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើង ជារៀងរាល់ឆ្នាំ។ អន្លង់ថ្នាក់ៗ ដែលលាតសន្ធឹង ច្រើនជាង ១,២០០,០០០ ហិចតានោះ គឺជាផ្នែកមួយ នៃអច្ឆរិយៈធម្មជាតិ ដែលត្រូវបានគេ ដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោកទៀតផង។

១. Snowdonia, Wales

 

ឧទ្យានជាតិ Snowdonia មានទីតាំងនៅលើភ្នំ មានកំពស់រហូតដល់ទៅ ១,០៨៥មែត្រ អមទៅដោយបឹង ទន្លេ ដើមឈើ នឹងផ្ទាំងថ្ម ដែលជាកន្លែង ថតយក រូបភាពធម្មជាតិ ដ៏ល្អបំផុត។

តើប្រិយមិត្ត ធ្លាប់បានទៅលេង នៅឧទ្យានណាមួយ ក្នុងចំណោមឧទ្យាន ទាំង១០នេះហើយឬនៅ?

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង