តោះមកស្ដាប់ពីប្រវត្ដិរបស់ អតីតបវរកញ្ញាថៃ និងមិត្តរួមយុទ្ធនាការសង្គ្រោះយុវជន១៣នាក់ក្នុងល្អាងថាអស្ចារ្យប៉ុណ្ណា!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ស្ត្រី​ ២​នាក់​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ចូលរួម​ជួយ​យុវជន​បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ “ថាំហ្លួង”ទាំង​ ១៣​នាក់នេះ​ កំពុងធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បែរមកចាប់អារម្មណ៏​ នឹង តាមដាន​មក​លើ​គ្រប់​គ្នា​ ក្រោយពេលដែល​ពួក​នាង​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ទាំង​អស់​នោះ។

បេីនិយាយពីប្រវត្តិរបស់នារីក្លាហ៊ានទាំង​ ២នាក់ នេះវិញពិតជាមិនធម្មតាមែនទាំងការសិក្សាអប់រំ នឹង​ រាល់ការជួយសង្រ្គោះក្នុងសង្គមជាច្រេីនកន្លងមក។ដេីម្បីឲដឹងកាន់តែច្បាស់សូមមកមេីលទាំងអស់គ្នាដូចតទៅ:

១. Jessica Tait

វីរនារីម្នាក់នេះគឺជា​ ទាហាន​កង​ទ័ព​អាកាស​អាមេរិក​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ ជាមួយ​ក្រុម​ការងារ​មក​ពី​អាមេរិកបាស៊ីហ្វិក​ (USPACOM) ដើម្បី​ជួយ​សង្រ្គោះក្រុម​ក្មេងៗ និង​គ្រូបង្វឹករបស់​ពួក​គេ​ដែល​បាន​បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ។ ក្រៅ​ពីមាន​ទឹក​ចិត្ត​ក្លាហានហេីយនោះ​ ចំណែកសម្រស់​របស់​ Jessica ក៏​បាន​ទាក់​ភ្នែក​មហាជន​ជា​ច្រើន​មិនចាប់អារម្មណ៍​មិនបាន។ Jessica បាន​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ Art History ឆ្នាំ​សិក្សា​ ២០០៦-២០១០។ នាងទទួល​បាន​អាហារូបករណ៍​ និង​បញ្ចប់​ថ្នាក់​សិក្សា​ ROTC ពី​វិទ្យាស្ថាន​ Virginia Military (VMI)។ អ្វីដែលពិសេសទៅទៀត​ នាងក៏​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​ស្ត្រី​ក្នុងសហរដ្ឋអាមេរិកផង​ដែរ។

ចាប់តាំងពីខែ​ កក្កដា​ឆ្នាំ ២០១៦ មក​ទល់​បច្ចុប្បន្ន​ Jessica គឺជា​ប្រធានក្រុម​នៅ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​មូលដ្ឋាន​អាកាសចរណ៍​ Kadena ដែល​មាន​ទីតាំង​នៅ​កោះ​ Okinawa ប្រទេស​ជប៉ុន។

២. Nest Thanyalak Nat Ngeun

ចំណែកនារី​រូប​ស្អាតម្នាក់នេះ​ក៏​មិនធម្មតា​ដែល​ ត្បិត​តែមាន​វ័យ​ក្មេង​បន្តិចក៏ពិតមែន ប៉ុន្តែនាងមាន​ទឹកចិត្ត​មោះមុតខ្លាំង​ណាស់ ។ នាង​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ជំនួយ​ការ​របស់​ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មួយនេះ ។ Nest និង​ក្រុមការងារ​ផ្សេង​ទៀត​បាន​ជួយ​សម្រួល​​ដូចជា ការ​រៀបចំ​ចែក​បាយ​ទឹក ទឹកដោះគោ បង្អែម​នំ​ចំណី ថ្នាំ​ការពារ​សត្វល្អិត​ ស្រោមដៃ​ការពារ​មេរោគ​ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ទៀតសម្រាប់​អ្នក​ដែល​​មាន​កាតព្វកិច្ច​ចូល​ក្នុង​ល្អាង​ត្រូវការ។ ជាក់ស្ដែង​បច្ចុប្បន្ន​ នាង​ក៏​កំពុង​បម្រើ​ការ​ជូនជាតិ​ក្នុងនាម​ជា​ប៉ូលីស​ និង​ជា​សមាជិក​ក្នុង​ក្រុម​សង្គ្រោះ​ម្នាក់​ដែរ។ Nest ​បាន​បញ្ចប់​ការសិក្សា​ ពី​សាកលវិទ្យាល័យ​ Faculty of Humanities English Bangkok។

អ្វីដែលអ្នកទាំងអស់គ្នាគួរតែភ្ញាក់ផ្អេីលនោះ Nest គឺជា​អតីត​បេក្ខភាពប្រលង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅក្នុង​កម្មវិធី​ បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១២ ថែមទៀតផង ។ស្រីស្អាតរូបស្រស់ម្នាក់គឺមានកម្ពស់ 170 សង់ទីម៉ែត្រ ហេីយបច្ចុប្បន្ននាងមានអាយុ 29 ឆ្នាំហេីយ៕

 

ប្រភព៖ women.mthai

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង