ឲ្យរាងថ្ងៃក្រោយ! ផឹកស្រាស្រវឹងរមាស់មាត់ ជេរម៉ែក្មេក ប្អូនថ្លៃខឹងទាញឈើវាយសំពងបែកមុខ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុកឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធ ករណីប្រើអំពើហិង្សាដោយចេតនារវាងបងថ្លៃ និងប្អូនថ្លៃបានជេរប្រមាថ មើលងាយម្តាយក្មេក។ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកមោងឬស្សីបានឲ្យដឹងថាខ្លួនបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ សឿន និល ភេទប្រុស អាយុ៣១ឆ្នាំមុខរបរលក់ពើតប៉ោងរស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ដែលជាប់ពាក់ព័ន្ធករណី ប្រើអំពើហិង្សាដោយចេតនា ដែលបង្កឡើងកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧ ត្រូវបានកម្លាំងអាវុធហត្ថស្រុកមោងឬស្សីចុះឃាត់ខ្លួននៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី៣១ ខែសីហា ២០១៧។

ជនរងគ្រោះដែលជាបងថ្លៃ

យោងតាមរបាយការណ៍របស់អាវុធហត្ថស្រុកបានបន្តឲ្យដឹងថា ជនសង្ស័យជាប្អូនថ្លៃដោយខឹងនឹងជនរងគ្រោះជាបងថ្លៃឃាត់មិនស្តាប់មួយលើកជាពីរលើកបន្ទាប់ពីបានផឹកស៊ីស្រវឹងក្នុងផ្ទះកើតហេតុបានជេរប្រមាថមើលងាយម្តាយក្មេក ខ្លួនដោយជាប្អូនថ្លៃអត់ទ្រាំពុំបាន ទើបទាញយកដំបងឈើវាយទៅលើជនរងគ្រោះជាបងថ្លៃជាច្រើនដំបងបង្កឲ្យមានរបួសស្នាមដោយចេតនាក្នុងបំណងហាមឃាត់នោះ ។ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកកសាងសំណំឯកសាដើម្បីបញ្ជូនចាត់ការបន្តនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាមនីតិវិធី៕

ជនសង្ស័យជាប្អូនថ្លៃ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង