តិចច្រឡំថាតារាបរទេស ឬតារាថៃអីទៅ! កុមារី ឈូឈូ ក្នុងឈុតប្រពៃណីឡើងស្រស់ស្អាត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តិចច្រឡំថាតារាបរទេសឬតារាថៃអីទៅ! គឺជា តារាមានប្រជាប្រិយខ្លាំងក្នុងវិស័យសិល្បៈ កុមារី ឈូឈូ គ្រងឈុតប្រពៃណីនេះពិតជាធ្វើឱ្យទស្សនិកជននិងអ្នកគាំទ្រនាំគ្នាមើលឡើងច្រឡំស្មានតែមនុស្សផ្សេងឬគិតថាពេញក្រមុំហើយ។

ទើបវ័យ១៥ឆ្នាំប៉ុណ្ណោះ កុមារី អាង សុជាតា ត្រូវបានម្ចាស់សំអាងការមួយហៅថតរូប និងដាក់ផ្សាយប្រចាំហាង ដោយគ្រងឈុតប្រពៃណី ដែលធ្វើឱ្យនាងស្រស់ស្អាត ដូចម្តាយកាលពីនៅក្មេង ហើយក៏ធ្វើឱ្យមហាជននិងអ្នកលេងហ្វេសប៊ុកមើលស្ទើរមិនចង់ស្គាល់ឡើយ ស្មានតែមនុស្សផ្សេងមិនមែនកុមារី ព្រោះដូចមនុស្សពេញវ័យ។
រូបថតបីសន្លឹកប៉ុណ្ណោះ បានធ្វើឱ្យភ្ញាក់ផ្អើល និង មានការសរសើរតារាក្មេងរូបនេះ ពេញសារព័ត៌មាន និង បណ្តាញសង្គម ខណៈកុមារី ឈូឈូ កំពុងតែមានប្រជាប្រិយខ្លាំង។
សូមរំលឹកផងដែរថា កុមារី ឈូឈូ តាំងពីដើមឆ្នាំ២០១៩នេះមក ទទួលបានការថតខ្សែភាពយន្តជាច្រើនជាហូរហែរទាំងរឿងភាគ និងរឿងដុំ ហើយកាលពីដើមខែមេសា ឆ្នាំ២០១៩ នាងបានលេចមុខសម្តែងក្នុងរឿងដុំរបស់ផលិតកម្ម Clips Media រឿង “ក្មេងទី៦” ។ កាលពីថ្មីៗនេះ នាងទើបតែទទួលបានការងារធំ ក្លាយតារាតំណាងការផ្សព្វផ្សាយប្រចាំផលិតផលថែរក្សាសម្រស់ ជីប៊ី ផងដែរ។

សូមបញ្ជាក់ថា កុមារី អាង សុជាតា ជាក្មេងស្រីស្រលាញ់អាណិតម្តាយចេញថត ចេញសម្តែងជួយម្តាយតាំងពីអាយុ១២ឆ្នាំ ហើយជាកូនសិស្សម្នាក់រៀនពូកែក្នុងសាលាប៊ែលធី ខណៈមិត្តភ័ក្ត្រជាច្រើនស្រលាញ់រាប់អាននាង ក្រោមហេតុផលគឺកុមារី ឈូឈូ ជាមនុស្សចិត្តល្អ ចេះយកឧស្សាហ៍គេ មិនប្រកាន់វណ្ណៈ មិនមើលងាយគេ មិនចេះច្រណែនគេឡើយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង