ថៅកែផលិតកម្ម Galaxy​ បរិច្ចាគថវិកា40លាន​រៀល​ ចែកជូនកម្មករ​ក្នុងបុរីដែលខំធ្វើ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

លោក​ ឡេង​ ណាវ៉ាត់ត្រា​ ដែលមានងារជាឧកញ៉ាវ័យក្មេង​ដែលជាថៅកែផលិតកម្ម Galaxy និងម្ចាស់បុរីរបស់ខ្លួន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នា២០១៨ បានប្រមូលផ្តុំកម្មករសំណង់ទាំងប្រុសទាំងស្រី​ ដែលបម្រើការងារនៅក្នុងបុរី​ ឡេង​ ណាវ៉ាត់ត្រា​ មកជួបជុំជជែកកម្សាន្តផ្តល់ភាពកក់ក្តៅ​ ស្វែងយល់ទុក្ខលំបាក និងបរិច្ចាគថវិកាសរុប​ ៤០លានរៀល​ ជូនដល់បងប្អូន​កម្មករជាង១ពាន់នាក់។

បើនិយាយពីសកម្មភាព​ ការងារសប្បុរសធម៌​ សម្រាប់​ លោក​ ឡេង​ ណាវ៉ាត្រា​ គឺមានច្រើនរាប់មិនអស់ទៅហើយ​ ព្រោះជានិច្ចកាល​ លោក​តែងយកអំណោយ​ ឬថវិកាទៅចែកជនដល់អ្នកខ្វះខាត​ រហូតដល់​លោក​ បានជាប់រហ័សនាមថា​ “ឧកញ៉ាចិត្តធម៌វ័យក្មេង”។​

ជាក់ស្តែង​ ដូចកាលពី​ល្ងាចថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៨នេះ​ លោកឧកញ៉ា​ បាន​យកពេលទំនេរឆ្លៀតជួបដោយផ្ទាល់​ ជាមួយកម្មករសំណង់​ អ្នកម៉ៅការ​ សរុបប្រមាណជាង១ពាន់​ ដែល​បម្រើការងារ​ នៅក្នុង​ បុរី​ ឡេង​ ណាវ៉ាត់ត្រា​ ដោយមានការចែកជូន​ ជាថវិកាប្រមាណ៤០លានរៀល​ និងមីជាច្រើនកេស។

លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ បាននិយាយខណៈពេលជួបកម្មករជាង១ពាន់នាក់​ ដោយជម្រុញនិងលើកទឹកចិត្តថា​ លោកជឿជាក់ថាបងប្អូនទាំងអស់​ និងរួមកំលាំងគ្នា​ សាង​សង់ផ្ទះដែលមានគុណភាពដល់អតិថិជន​ ហើយបើមាន​បងប្អូនកម្មកររូបណា​ មានបញ្ហាអ្វីគឺអាចនិយាយ​ ជាមួយលោកបាន។

បើទោះជាអំណោយ​ ឧកញ៉ាវ័យក្មេង​ រូបនេះមិនច្រើនយ៉ាងណាក្តីតែបងប្អូនកម្មករទាំងអស់រំភើប​ និងពោលសរសើរពីទឹកចិត្តរបស់លោក​ និងភរិយាមិនតិចទេ​ ។បើនិយាយទៅកម្រមានកម្មករណា​ ធ្វើការសំណង់ហើយទទួលបានការ​យកចិត្តទុកដាក់ពី​ ម្ចាស់បុរីបែបនេះណាស់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង