ហួសពេលហើយ!!! រៀនដល់យប់ជ្រៅពេក ប្រយ័ត្នជួបរឿងអកុសលដូចនារីម្នាក់នេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ដោយយោងទៅតាម​ប្រភព​ព័ត៌មាន Viral4real បាន​បញ្ចាក់ឲ្យអ្នកគ្រប់គ្នា​ដឹង​ថា មានស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺមហារីក​ថ្លើម ខណៈ​ពេល​ដែល​នាង​ទៅ​ពេទ្យ​ទាំង​ក្នុង​ចិត្ត​គិត​ថា មាន​ផ្ទៃពោះ​។

រូបភាពទី​ 1

ស្ត្រីម្នាក់ឈ្មោះ Xiao Jia មាន​ច​ម្ង​ល់​លើ​ការ​ដុះពោះ​របស់​ខ្លួនឯង ដោយក្នុងចិត្តក៏បាន​គិត​ថា ខ្លួនឯងប្រហែលជាមាន​ផ្ទៃពោះហើយ ព្រោះដោយសារតែ​បាត់​រដូវ​។ ក្នុងនោះផងដែរ រៀង​រាល់​យប់​នាង​តែងតែ​ឈឺពោះ ហើយ​ពោះ​នោះ​ចេះ​តែ​ប៉ោង​ឡើង​ៗដែលមើលទៅហាក់ដូចជាខុសប្លែកពីធម្មតា ដែលបាន​ធ្វើ​ឲ្យ​មិត្ត​រួម​មហាវិទ្យាល័យ​នាង​គិត​ថា នាងប្រាកដជា​មាន​ផ្ទៃពោះ​មែនហើយ។

រូបភាពទី​ 2

ដោយហេតុដូច្នេះ ​នាង Xiao Jia ​ក៏បាន​សម្រេចចិត្ត​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ស្រាប់តែគ្រូពេទ្យ​រក​ឃើញ​ថា ពោះ​របស់​នាង​ផ្ទុក​ពេញ​សុទ្ធតែ​ទឹក​ទៅវិញ គឺមិនមែនមានផ្ទៃពោះដូចអ្វីដែលនាងបានស្មាននោះទេ ដោយសារតែទឹក​នោះ​គឺ​បណ្តាលមក​ពី​ថ្លើម​របស់​នាង​មាន​ជំងឺមហារីក មិន​អាច​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ​។ មហារីក​របស់​នាង​មិន​ស្រាល​ទេ ព្រោះ​វា​បាន​វិវត្តន៍​ដល់​ដំណាក់កាល​ទី​បួន​ហើយ​។

រូបភាពទី​ 3

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង​តែងតែ​នៅ​រៀន​ដល់​យប់​ជ្រៅ ហើយក៏​មិនសូវ​ជា​បាន​គេង​គ្រប់គ្រាន់​នោះ​ទេ​។ គ្រូពេទ្យ​ប្រាប់​ថា នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់ខ្លួន​ឈឺ​ដូចនេះ ព្រោះថា ថ្លើម​អាច​នឹង​ខូច ប្រសិនបើ​យើង​មិន​គេង​បាន​គ្រប់គ្រាន់​។ នៅ​ពេល​ថ្ងៃ​ថ្លើមវា​ធ្វើការ​ជាប់​រហូត ហើយនៅ​ពេល​យប់​វាដាច់ខាតក៏ត្រូវការពេល​សម្រាក​ខ្លះដើម្បីវា​អាច​ព្យាបាល​កន្លែង​ខូច​ៗ​របស់​វា​។ ដូចនេះប្រសិនបើ​យើង​មិន​គេង​គ្រប់គ្រាន់​នោះ​ទេ ថ្លើមនឹង​គ្មាន​ពេល​គ្រប់​គ្រាន់សម្រាប់​ជួសជុល​ខ្លួនឯងត្រង់កន្លែងដែលខូចខាតនោះ​ឡើយ​។

រូបភាពទី​ 4

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង