នាំមកជូនដោយ៖

មកដឹងពីអត្ថប្រយោជន៏របស់ទឹកក្រូចថ្លុង ចំពោះសុខភាព


ទំហំអក្សរ៖ S M L

តើអ្នកដឹងទេថា ទឹកក្រូចថ្លុងអាចមាន អត្ថប្រយោជន៏ដល់អ្នក? ជាការពិតសព្វថ្ងៃ មានមនុស្សជាច្រើន បាននាំគ្នាពិសារទឹកក្រូចថ្លុង ពីព្រោះវាមិនត្រឹមអាច ផ្តល់នូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជំនួយដល់ សុខភាពទៀតផង។ ដូច្នេះតើទឹកក្រូចថ្លុងជួយអ្វីខ្លះ ដល់ខ្លួនអ្នក?

១) សម្រកទម្ងន់៖ សុភាពនារីមួយចំនួន ប្រហែលចង់បានរាងស្លីម ស្អាតហើយ ដូច្នេះទឹកក្រូចថ្លុង អាចជួយអ្នកបាន។ ពីព្រោះថាវាមានជាតិ អង់ស៊ីមខ្ពស់ ជួយកាត់សារធាតុខ្លាញ់ ក្នុងខ្លួន ផ្ទុកសារធាតុទឹកជាច្រើន និងមានជាតិសូដ្យូមតិចបំផុត។ ដូច្នេះអ្នកអាចព្យាយាមពិសារទឹកក្រូចថ្លុង អោយបានច្រើន ដើម្បីរាងកាយអ្នកស្អាតបាន។

២) ការពារការឈឺសន្លាក់៖ មិនត្រឹមតែស្រកទម្ងន់ទេ ថែមទាំងជួយលើសន្លាក់ទៀត ពីព្រោះក្នុងទឹកក្រូចថ្លុង មានសារធាតុកាល់ស្យូមខ្ពស់ អាចជំនួយដល់ឆ្អឹង និងសន្លាក់អ្នកបាន យ៉ាងប្រសើរ។

៣) ការពារជម្ងឺមហារីក៖ ទឹកក្រូចថ្លុង ក៏មានសារធាតុលីកូពីន ដែលប្រឆាំងនឹងជម្ងឺ ដុះដុំពកលើខួរក្បាល និងជម្ងឺមហារីកផ្សេងៗផងដែរ។ ដូច្នេះអ្នកគួរតែ ពិសារទឹកក្រូចថ្លុង យ៉ាងតិចអោយបានមួយកែវ ក្នុងមួយថ្ងៃ ដើម្បីអាចការពារ ជម្ងឺមហារីកបាន។

៤) ធ្វើអោយជាតិកូលេស្តេរ៉ូល ចុះទាបបាន៖ ដូចអ្នកបានដឹងស្រាប់ហើយ ថាទឹកក្រូចថ្លុង ជួយអោយជាតិកូលេស្តេរ៉ូល ទាបបាន។ ជាពិសេស វាជួយ ការពារសម្ពាធឈាមឡើងខ្ពស់ និងរោគប្រគីវកាច់បាន។

៥) ជួយព្យាបាលជម្ងឺផ្សេងៗ៖ ទឹកក្រូចថ្លុងជួយព្យាបាល អាការៈក្កៅខ្លួន បញ្ហាមានដុំគ្រួសក្នុងថង់ប្រមាត់ និងជួយអោយថ្លើមរបស់អ្នក មានសុខភាពល្អផងដែរ។ ជាពិសេសទឹកក្រូចថ្លុង មានផ្ទុកជាតិសរសៃ ដែលហៅថា ជាតិ Pection ដែលជួយរំលាយ ផ្លូវអាហារអោយបានល្អ។ បន្ថែមពីនេះទៅទៀត វាក៏ជួយអោយស្បែកអ្នក ស្អាតផងដែរ ។

នេះជាអត្ថប្រយោជន៍ ទាំង៥យ៉ាង របស់ទឹកក្រូចថ្លុង ដូច្នេះអ្នកគួរតែព្យាយាម ពិសារវាអោយបានច្រើន។


ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង