លើកដែកមិនបានប្រយ័ត្ន ប៉ះខ្សែកាបភ្លើងឆក់ធ្លាក់រងរបួសធ្ងន់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជាងដែកម្នាក់ខណៈដែលកំពុងរុះដំបូលផ្ទះ ធ្វេសប្រហែស លើកដែកស័ង្កសីប៉ះនឹងខ្សែកាបភ្លើងបណ្តាលឲ្យឆក់ធ្លាក់ រងរបួសធ្ងន់ រលួយដៃរលួយជើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលក់គ្រឿងទេសគ្រប់មុខ ឈ្មោះ អេង សុផាត តាមផ្លូវវេងស្រេង មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ វឿន លុច ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានឪពុកឈ្មោះ វ៉ន វឿន អាយុ៤៦ឆ្នាំ មុខរបរ ជាងសំណង់ ២នាក់ឪពុកកូនស្នាក់នៅ ក្បែររោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិច្រកស្តៅ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ជនរងគ្រោះ២នាក់ឪពុក នាំគ្នារុះរើផ្ទះខាងលើ តាំងពីព្រឹកមកម្លេះ រហូតមកដល់ល្ងាច វេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះ រុះដែកដំបូលហើយលើកស័ង្កសីវាត់ប៉ះនឹងខ្សែកាបភ្លើងនៅលើក្បែរនោះ បណ្តាលឲ្យផ្ទុះឆក់ធ្លាក់មកដី រងរបួសរលាកដៃជើង ។

តាមឪពុកជនរងគ្រោះ បានឲ្យដឹងថា ម្ចាស់ផ្ទះលក់គ្រឿងទេសខាងលើបានជួល ពួកគាត់មករុះរើផ្ទះដែកប្រក់ស័ង្កសី ហើយគាត់២នាក់កូនប្រុសនាំគ្នាមករុះតាំងពីព្រឹកទល់ល្ងាច ស្រាប់តែនៅវេលាម៉ោងខាងលើ ពេលដែលកូនប្រុសគាត់លើកដែកទៅប៉ះនឹងខ្សែកាប ទើបឆ្លងឆក់ធ្លាក់តែម្តង ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកពោធិចិនតុង ។ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីកុ្រង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង