យប់មិញ! បើកម៉ូតូលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុកទៅបុកឡានពេញទំហឹងត្រង់រង្វង់មូលទួលគោកចាស់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី២០១៤ មួយគ្រឿង ជិះដោយបុរសម្នាក់ និងនារីម្នាក់តាមបណ្ដោយផ្លូវ ៦០៨ ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុកទៅបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ដែលមានល្បឿនលឿនដូចគ្នា បុកគ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូដួល សំណាងល្អម្ចាស់ម៉ូតូរងរួសស្រាល។ ហេតុការណ៏នេះបង្កឲ្យការភ្ញាក់ផ្អើលកាលពីម៉ោង០១ និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ ចំនុចផ្លូវស្តុបបំបែករង្វង់មូលទួលគោកចាស់ ស្ថិតក្នុងសង្កាត់បឹងកក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្ដីរបស់អ្នកបើករថយន្ត ហ៊ីយ៉ាន់ដាយ ខាងលើបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1CL-5202 ជិះគ្នា២នាក់ ដោយជិះក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ ៦០៨ ក្នុងទិសដៅពីលិចទៅកើត មកបុកជាមួយរថយន្តរបស់គាត់ ចំផ្នែកខាងមុខ ចំហៀងកង់ខាងឆ្វេង បណ្ដាលឲ្យរថយន្តគាត់រងការខូចខាតនឹងបែកកញ្ចក់ខាងមុខ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងដោះស្រាយមិនត្រូវរូវគ្នា ប្រកែកយកតែត្រូវរៀងៗខ្លួន ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៏ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង