ពិព័រណ៍ “នារីសម័យថ្មី” នឹងផ្តល់ការបញ្ចុះតម្លៃឱ្យបណ្តាក្រុមហ៊ុននានាចំនួន២០%


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន 360 Ads & Event សហការជាមួយវិបសាយព័ត៌មានស្រីៗធំជាងគេប្រចាំកម្ពុជា «កញ្ញា» របស់ក្រុមហ៊ុន Sabay Digital Plus “Sabay” ធ្វើសន្និសីទព័ត៌មានរួមគ្នាប្រកាសរៀបចំពិព័រណ៍ «នារីសម័យថ្មី (Ladies’ Fair)» ជាផ្លូវការ ដំបូង និងធំបំផុតប្រចាំឆ្នាំ២០១៨ នៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីក្រុមហ៊ុនដៃគូសហការធំៗពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូទាត់ឥតសាច់ប្រាក់ធំបំផុតនៅកម្ពុជា Pi Pay និងវិបសាយទិញលក់អចលទ្រព្យដ៏ធំនៅកម្ពុជា Realestate.com ។

ពិព័រណ៍ «នារីសម័យថ្មី» ដែលនឹងគ្រោងរៀបចំឡើងនៅថ្ងៃទី២២-២៣ ខែធ្នូ ២០១៨ នៅសាលពិព័រណ៍កោះពេជ្រនោះ គឺជាព្រឹត្តិការណ៍ពិព័រណ៍លក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទសម្រាប់ស្រីៗ ដោយផ្ដល់ការបញ្ចុះតម្លៃធំបំផុតរហូតដល់ ៨០%។

កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads & Event ថ្លែងថា៖ “នេះជាលើកដំបូងដែលកម្ពុជាយើងមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្រ្តី ហើយមានផលិតសម្បូរបែបសម្រាប់ស្រីៗចង់ Shopping។ យើងរៀបចំពិព័រណ៍នេះឡើងសម្រាប់ស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។ យើងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ២ ម៉ឺននាក់។
សម្រាប់ដៃគូអាជីវកម្មរបស់យើងវិញ យើងកំពុងផ្ដល់ឱកាសពិសេសដល់ពួកគាត់ ដោយបញ្ចុះតម្លៃ ២០% សម្រាប់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលកក់ស្ដង់ផលិតផល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ៣១ តុលា”។

ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate)។

“យើងរីករាយដែលសហការជាមួយក្រុមហ៊ុន 360 Ads & Event ឲ្យមានពិព័រណ៍នេះឡើង។ តាមរយៈការសហការនេះ និងការផ្សព្វផ្សាយលើវិបសាយ កញ្ញា យើងបានផ្ដល់តម្លៃបន្ថែមដល់អ្នកអានរបស់យើងជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើនដល់ ៨០%។ កន្លងមក កញ្ញា ផ្ដល់តែព័ត៌មាន ជុំវិញរឿងពាក់ព័ន្ធស្រីៗ ជាចំណេះដឹង ជាតិចនិក ជាដំណោះស្រាយទាក់ទងនឹងជីវិតស្នេហា គ្រួសារ សម្រស់ សុខភាព ដល់អ្នកអានជាស្ត្រីរបស់យើងប៉ុណ្ណោះ។ អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រងវិបសាយ «កញ្ញា» ថ្លែងដូច្នេះ។

សម្រាប់ការកក់ សូមទាក់ទងទូរសព្ទលេខ 089 777 670 ឬ 012 302 382 ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង