ឡៅចិត្រាត្រូវបានអ្នកគាំទ្រគុនខ្មែរសង្ឃឹមច្រើនថាឈ្នះខ្សែក្រវាត់មាសនៅសង្វៀនPNN


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករល្អ១ឈុតឡៅចិត្រាត្រូវបានអ្នកគាំទ្រគុនខ្មែរលើបណ្ដាញសង្គមមួយចំនួនជឿជាក់ថារូបគេមានភាគរយខ្ពស់ជាងគេថានឹងឈ្នះខ្សែក្រវាត់មាសនៅពេលប៉ុន្មានសប្ដាហ៍ទៀតនេះព្រោះសមត្ថភាពផ្សេងៗហាក់ នៅទាបជាង។ តាំងតែពីចាប់ផ្ដើមបើកឆាកប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ដំបូងមកម្ល៉េះគឺអ្នកគាំទ្រគុនខ្មែររំពឹងលើកីឡាករកម្ពុជា២រូបគឺឡៅចិត្រា និងឃឹមឌីម៉ានឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រប៉ះឬចំណោមពួកគេមានម្នាក់ ឡើងទៅផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស។ ដោយសារតែឌីម៉ាត្រូវដកខ្លួនវិញព្រោះរបួសជង្គង់ទៅហើយដូច្នេះអ្នកគាំទ្រជឿជាក់ថាឡៅចិត្រាជាអ្នកយកខ្សែក្រវាត់មាសរបស់PNN។

បន្ទាប់ពីរកឃើញជើងខ្លាំង៤នាក់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសនិងចាប់គូរួចហើយនោះចិត្រាប៉ះឡុងជិនលនបញ្ញាប៉ះសុខសាវិនគឺនៅតែគេផ្ដល់ការជឿជាក់លើសិស្សគុនមកពីឆត្រយោង៩១១ដដែល។ អ្នកគាំទ្រប្រដាល់ទាំងនោះមើលឃើញថាសមត្ថភាពបេក្ខភាព៣នាក់ទៀតនោះនៅខ្ចីជាងចិត្រាហើយបើនិយាយពីអាវុធវិញប្អូនប្រុសឡៅចន្រ្ទារូបនេះគឺល្អដាច់គេតែម្ដង។ បញ្ជាក់ដែរថាកម្មវិធីដំណើរទៅកាន់ការដណ្ដើមខ្សែក្រវាត់មាសរបស់សង្វៀនប្រកួតPNN បាន ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដោយឡៅចិត្រាប៉ះឡុងជិនរីឯលនបញ្ញាប៉ះសុខសាវិន។ ការប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងចាប់ផ្ដើមពីពាក់កណ្ដាលខែកញ្ញា២០១៩នេះទៅអ្នកឈ្នះបានឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ចំពោះកីឡាករដែលឈ្នះខ្សែក្រវាត់មាសនឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង