នាំមកជូនដោយ៖

រថយន្តកូរ៉េដឹកកម្មករសំណង់ប្រុសស្រីក្មេងតូចប្រមាណជិត២០នាក់ បុករះរថយន្តរ៉េងរ៉ូវើរនិងបន្តទៅបុក…


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ រថយន្តកូរ៉េដឹកកម្មករសំណង់ប្រុសស្រីក្មេងតូចប្រមាណជិត២០នាក់ និងសណ្តោងម៉ាសុីក្រឡុកសុីម៉ងត៍មួយគ្រឿងពីក្រោយបើកបុករះរថយន្តពីគ្រឿងពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមានអ្នករងរបួសទេ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៦-៤០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ កែងនឹងផ្លូវដីថ្មី ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿចំណុះ១តោនកន្លះ ពណ៏ខៀវពាក់ស្លាកលេខំ ភ្នំពេញ1I-1605ជិះដោយកម្មករសំណង់ប្រុសស្រីក្មេងតូចប្រមាណជិត២០នាក់បើកតាមបណ្តោយផ្លូវភ្នំពេញ ហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានចាប់ហ្វ្រាំងដែរ តែមិនសុីក៏ជ្រុលចង្កូចទៅបុករថយន្ត រ៉េងរ៉ូវើរ សេរីចាស់ព័ណកាបស្តាំង ពាក់ស្លាកលេខភ្នំពេញ2E-5166បើកបរដោយបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយប្រពន្ធ ម្នាក់ទៀតបើកស្របទិសដៅគ្នា ពីក្រោយបណ្តាលកំពិតកាងខាងក្រោយបន្តិចបន្តួច និងបែកចង្កៀងខាងឆ្វេងហើយរុញទៅបុករថយន្តកាមរីឆ្លាម មួយគ្រឿងទៀតពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2C-3738 បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាបណ្តាលឲ្យកំពិតកាងខាងក្រោយខាងស្តាំង និងបកស្តុបយ៉ាងដំណំហើយរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ សំណាងល្អមិនមានអ្នកណារងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្រុះសម្រួសគ្នាខាងម្ចាស់រថយន្តបង្កបានសងសំណងទៅម្ចាស់រថយន្តកាមរីឆ្លាមចំនួន៥០ដុល្លា និងទៅរថយន្តរ៉េងរ៉ូវើរចំនួន៣១មុឺនរៀលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងហេតុ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង