Khmer Real Estate ក្រសោបយកជនជាតិវៀតណាម និង ថៃជាទីផ្សារមករស់នៅខ្មែរក្នុងតំបន់ពាណិជ្ជកម្មសែនសុន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រុមហ៊ុនអចលនាទ្រព្យKhmer Real Estate ទទួលបានសិទ្ធពី ក្រុមហ៊ុន ខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ចាប់ដៃគ្នាក្នុងការក្រសោបយកជនជាតិវៀតណាម និងថៃដែលជាអ្នកមានៗជាទីផ្សារមួយឱ្យមករស់នៅប្រទេសកម្ពុជាជម្រុញសេដ្ឋកិច្ច។

ក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់ គ្នារវាងក្រុមហ៊ុន KW (កម្ពុជា) និងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ក្នុងការប្រគល់សិទ្ធិលក់ផ្ដាច់មុខគម្រោងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ទៅឲ្យក្រុមហ៊ុន Khmer Real Estate សម្រាប់ទីផ្សារថៃ និងវៀតណាមនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និង KW បានបង្ហើបថា លោកនឹងដឹកនាំក្រុមរបស់លោកខំប្រឹងស្វែងរកអតិថិជន ដែលកាន់ប៉ាស្ព័រថៃ និងវៀតណាមមកទិញគម្រោងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ឱ្យមករស់នៅខ្មែរ មករកស៊ីនៅខ្មែរ ដើម្បីជម្រុញសេដ្ចកិច្ចជាតិនិងការអភិវឌ្ឍន៍។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា សម្រាប់ខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ គោលដៅអតិថិជនធំបំផុតគឺ ជនជាតិវៀតណាម-ថៃ និងអ្នកកាន់ប៉ាស្ព័រថៃ និងវៀតណាមនេះឯង។ មូលហេតុដែលក្រុមការងាររបស់លោកផ្ដោតខ្លាំងទៅលើអតិថិជន ដែលកាន់ប៉ាស្ព័រថៃ និងវៀតណាមដោយសារតែខ្ញុំជាអ្នកដើរ ទៅក្រៅប្រទេសច្រើន សម្រាប់ប្រទេសថៃលឿនជាងកម្ពុជា២០ឆ្នាំ វៀតណាមលឿនជាងកម្ពុជា១០ឆ្នាំ មានន័យថា អ្វីដែលវៀតណាមានកាលពី១០ឆ្នាំមុន និងថៃមានកាលពី២០ឆ្នាំមុន គឺដូចប្រទេសកម្ពុជាយើងសព្វថៃ។

លោកបណ្ឌិតបញ្ជាក់ថា នៅក្នុងប្រទេសថៃកាលពី២០ឆ្នាំមុន នៅពេលដែលអ្នកសាងសងខុនដូ គោលដៅអតិថិជនធំបំផុតគឺបរទេស ប៉ុន្ដែ២០ឆ្នាំក្រោយអ្នកដែលនៅខុនដូសុទ្ធសឹងតែជនជាតិថៃ នៅក្នុងប្រទេសវៀតណាមក៏ដូចគ្នា ប៉ុន្ដែបច្ចប្បន្ននេះអ្នកនៅខុនដូសុទ្ធសឹងតែជនជាតិវៀតណាម។ ទីក្រុងភ្នំពេញគឺដូចគ្នាដែរទោះបីជា មិនមានកុងត្រាលក់ផ្ដាច់មុខឲ្យខ្មែរសុទ្ធ ក៏ពិតមែនប៉ុន្ដែគម្រោង ខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ នេះខ្ញុំបានសិក្សាពីទីតាំង, ទំហំ, តម្លៃ និងលក្ខខណ្ឌទូទៅគឺ ល្អបំផុតសម្រាប់អតិថិជនកម្ពុជាតែម្ដងព្រោះ ដោយសារតែតម្លៃធូរថ្លៃ, ទំហំស្រប់តាមប្រជាជនវ័យក្មេងកម្ពុជា ចំណែកទីតាំងវិញគឺល្អបំផុត។

លោក អ៊ូច ពិសាល អគ្គនាយកនៃក្រុមហ៊ុន ខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ បានបញ្ជាក់ថា ងាកមកមើលវិស័យខុនដូនៅពេលបច្ចុប្បន្ននេះ ជាដំណាក់កាលចាប់ផ្ដើមដំបូងនៅកម្ពុជា និងត្រូវការពេល៥ឆ្នាំដើម្បីផ្លាសប្ដូរផ្នត់គំនិតអតិថិជន ប្ដូរពីការរស់នៅផ្ទះមករស់នៅខុនដូ។ បច្ចុប្បន្ននេះប្រជាជនកម្ពុជា មិនទាន់យល់ច្បាស់ពី អត្ថប្រយោន៍នៃវិស័យខុនដូ ហើយប្រសិនបើពួកគាត់យល់ច្បាស់ពួកគាត់ នឹងផ្លាស់ប្ដូរមកជាក់ជាពុំខានព្រោះ ការរស់នៅខុនដូចំណេញទាំងពេលវេលា, ថវិកា និងផ្ដល់ជូនសុវត្ថិភាព, ផាសុខភាព។

លោកលោក អ៊ូច ពិសាល បានបន្ថែមថា សម្រាប់គម្រោងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ មានផ្ទៃដីសរុបចំនួន១,៦៨២ម៉ែត្រការ៉េ សំណង់អាគារទាំងមូលមាន៣,៤០០០ម៉ែត្រការ៉េ និងសាងសង់ចំនួន៣៤២យូនីត រហូតមកដល់បច្ចុប្បន្នលក់បានជាង៣០%ហើយ និងត្រូវបញ្ចប់ការសាសង់នៅឆ្នាំ២០២២ ដែលស្ថិតក្នុងតំបន់សែនសុខ ជាតំបន់ពាណិជ្ជកម្មនាពេលខាងមុខនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង