នាំមកជូនដោយ៖

ល្បែងប្រជាប្រិយខ្មែរ


ទំហំអក្សរ៖ S M L

ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយច្រើនអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកំសាន្តនៅពេលទំនេរ, ពេលបុណ្យទាន និងពេលធ្វើពិធីតូចធំផ្សេងៗ មានពិធីចូលឆ្នាំជាដើម ជាប់ជាប្រពៃណីតាំងពីព្រេងនាយមក ។

ល្បែងទាំនោះរួមានដូចខាងក្រោមនេះ៖

១. ល្បែង ស្ដេចចង់ ឬអៀវ

២. ល្បែងឈូង

៣. ល្បែងចាប់កូនខ្លែង

៤. ល្បែង លោតអន្ទាក់

៥. ល្បែងលាក់កន្សែង

៦. ល្បែងឱបត្រឡាច

៧. ល្បែងប្រជល់មាន់

៨. ល្បែងគ្របមាន់

៩. ល្បែងបិទពួន

១០. ល្បែងបោះអង្គញ់

១១. ល្បែងគោះពព្លាក់

១២. ល្បែងគោះត្រឡោក

១៣. ល្បែងសី

១៤. ល្បែងទាញព្រ័ត្រ

១៥. ល្បែងកូនគោល

១៦. ល្បែងរាវបង្កង

១៧. ល្បែងចោះប្រមាត់

១៨. ល្បែងបាយខុំ

១៩. ល្បែងលាក់កូនកាស់

២០. ល្បែងលាក់ធ្យូង

២១. ល្បែងប៉ក់ចាប

២២. ល្បែងចត្រង្គ

សកម្មភាពលេងល្បែងបោះអង្គុញ

បើយើងសង្កេតដោយហ្មតចត់ សព្វគ្រប់តាមលក្ខណាការរបស់ ល្បែងទាំងនោះទៅ នឹងឃើញថាមានប្រយោជន៍ខាងកាយសម្បទាខ្លះ ខាងចិត្ត សម្បទាខ្លះ ដែលអាចរាប់ចូលក្នុងពួកអត្តពលកម្ម និងចិត្តពលកម្មបាន គឺជាការហាត់ប្រាណ ហាត់ភ្នែក ហាត់ជើងដៃឲ្យរាងកាយ កើតសាច់ឈាម មាំមួន មានសុខភាពល្អ មានកំលាំង ពលំ ភ្នែកវៃ ដៃជើងរហ័សរហួន ហឹងជាការហាត់ចិត្តគំនិត ហាត់ប្រាជ្ញាស្មារតី ឲ្យមានគំនិតវាងវៃ ស្មារតីប៉ិនប៉ៅ ចេះកលល្បិចផ្សេងៗ មួយទៀតល្បែងទាំង នោះជាអារ្យធម៌ចាស់របស់ខ្មែរ សុទ្ធសាធ ដោយហេតុប្រទេសខ្មែរជា ប្រទេសចាស់មួយ នៅអាស៊ីអាគ្នេយ៍ មានអាយុរាប់ពាន់ឆ្នាំមកហើយ ម្ល៉ោះហើយមានបង្កើតជាចំណេះដឹង-ភ្លេង-ល្បែងជាច្រើន។

ចុចលើរូបដើម្បីពង្រីក

ឯល្បែងទាំងនោះ ពុំមានចារឹកជាក្បួនជាតម្រាទេ គេលសងតែតាម ចំណាំរបស់គេរៀងៗខ្លួន តៗគ្នា ទៅតាមទម្លាប់ស្រុករបស់គេ។ ការដែល ពុំបានចារឹកល្បែងរបស់ខ្មែរទុកជាឯកសារនោះ នាំឲ្យល្បែងខ្មែរ ពុំអាចមានអាយុយឺនយូរ តទៅបាន ហើយថែមទាំងឥទ្ធិពលនៃល្បែងបរទេសចេះតែចូល មកជ្រៀតជ្រែកគ្រមសង្កត់ផងទៀត ល្បែងខ្មែរក៏រិតតែសាបរលាបបន្តិចម្ដងៗ តែការចារឹកជាក្បួនតម្រានោះមានការលំបាក ក្រៃពេកលុះតែស្រាវជ្រាវរាវរកអស់ពេលយ៉ាងយូរទើបបានសម្រច។

លោក ចាប ពិន

ដើម្បីឲ្យការចារឹកនេះឆាប់បានសម្រេច លោក ចាប ពិន អធិបតីក្រុមជំនុំរួបរួមជាមួយសមាជិកនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ក៏ស្រាវជ្រាវជ្រើសយកល្បែងផ្សេងៗ អំពីឯកសាររបស់សមាជិកឆ្លើយឆ្លងនៅ ក្រុងនិងខេត្តក្រៅទាំងឡាយ ដែលមានក្នុងក្រុមជំនុំទំនៀមទម្លាប់ខ្លះ ស៊ើបសួរយកការណ៍ អំពីលោកអ្នកចាស់ទុំ ដែលចេះចាំនូវល្បែងនោះ។ ខ្លះរៀបចំចងក្រង ជាសៀវភៅនេះឲ្យឈ្មោះថា “ល្បែងប្រជាប្រិយខ្មែរ” ហើយដាក់ឲ្យគណៈ កម្មាការពិសេសមួយដែលតាំងឡើងដោយកំណត់ ក្រសួងលេខ៥៥/o.s ចុះថ្ងៃទី១៣ ខែមិនា គ.ស.១៩៦៤ នៃក្រសួងធម្មការពិនិត្យថែមរួចចាត់ការបោះពុម្ពឡើងដើម្បីរក្សាទុកនូវល្បែងជា ប្រពៃណីរបស់ជាតិ ឲ្យមានអាយុយឺនយូរឋិតឋេរចីរកាលជាអង្វែងតទៅ សម្រាប់ឲ្យយុវជនរួមជាតិសម័យបច្ចុប្បន្ននិងអនាគតជ្រាបច្បាស់ថាល្បែង ប្រពៃណីជាតិរបស់ខ្លួនមាន ប្រយោជន៍យ៉ាងណាខ្លះ ។

នៅវេលាបោះពុម្ពសៀវភៅនេះ លើកទី១ យើងយល់ថាពុំទាន់បានសព្វគ្រប់ល្បែងនៅឡើយទេ។ ដូច្នេះ ក្រុមជំនុំសូមអំពាវនាវដល់លោក អ្នកអានទាំងឡាយបើឃើញថា នៅខ្វះល្បែងអ្វីខ្លះ សូមសរសេរតែង ល្បែងនោះដោយសព្វគ្រប់ល្មមធ្វើជាគំរូលេងតាមបាន ទៅឲ្យក្រុមជំនុំទំនៀមទម្លាប់ នៅពុទ្ធសាសនបណ្ឌិត្យ ក្រុមជមនុំនេះនឹងរៀបរឿងបញ្ចូល ថែមឲ្យបានសព្វ គ្រប់នៅវេលាបោះពុម្ពលើកទី២តទៅ។

សេចក្ដីកត់ហេតុ

គណៈកម្មការមួយតែងតាំងឡើងដោយកំណត់ក្រសួងលេខ៥៥/os ចុះថ្ងៃទី១៣ ខែមិនា គ.ស.១៩៦៤ នៃក្រសួងធម្មការ ដែលមានសមាសភាពដូចតទៅ៖

១. សហជីវិន ចាប ពិន នៅពុទ្ធសាសនបណ្ឌិត្យ ប្រធាន

២. សហជីវិន អ៊ឹម ឆុំ សមាជិករដ្ឋសភា សមាជិក

៣. ឧកញ៉ារាជវរានុកូល តឹម យីង នៅព្រះបរមរាជវាំង សមាជិក

៤. ឧកញ៉ាប្រសើរលេខា កៅត រឿន សាលាវិចិត្រសិល្បខេមរៈ សមាជិក

៥. សហជីវិន ញូង សឿង នៅពុទ្ធសាសនបណ្ឌិត្យ សមាជិក

៦. សហជីវិនី ពេជ្រ សល់ នៅពុទ្ធសាសនបណ្ឌិត្យ សមាជិក

៧. សហជីវិន លី ធាមតេង នៅពុទ្ធសាសនបណ្ឌិត្យ សមាជិក

៨. សហជីវិន ស្តើង ធូរ នៅពុទ្ធសាសនបណ្ឌិត្យ លេខាធិការ

ចុចលើរូបដើម្បីពង្រីករូបភាព

បានប្រជុំគ្នាអស់ ១១ លើកដើម្បីពិនិត្យសៀវភៅ ល្បែងប្រជាប្រិយខ្មែរនេះ ដែលក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានតែងហើយដាក់ស្នើមកឲ្យគណៈកម្មការនេះពិនិត្យ។ គណៈកម្មការយល់ឃើញថា ទោះបីពុំទាន់បានសព្វគ្រប់ទាំងអស់ដោយសារជាលើកដំបូងក្ដី ក៏សៀវភៅនេះ ហុចផលប្រយោជន៍ជាច្រើនដល់អ្នកអានទូទៅ ក្នុងការស្គាល់ច្បាស់នៃល្បែងប្រជាប្រិយ ដែលជាអារ្យធម៌ផ្ទាល់របស់ជាតិខ្មែរ។

ក្រោយដែលបានពិនិត្យផ្ទៀងផ្ទាត់សព្វគ្រប់ទៅ គណៈកម្មការបានកែសំរួលខ្លះ បន្ថែមសេចក្ដីខ្លះ ឲ្យកាន់តែបានសមរម្យឡើង ល្មមសមគួរឲ្យយកទៅបោះពុម្ពផ្សាយទុកជាទិដ្ឋានុគតិតទៅ។

CAMBODIAN CULTURE AND ITS GLORIOUS TRADITION OF ARTISTIC PRACTICE
The Wat Mural Painting in Cambodia

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង