ខ្សែភាពយន្តខ្មែរខ្នាតធំរឿង “ស្បែកគង់” និងរឿង “ចន្រ្ទា” នឹងត្រូវបានស្ថានីយទូរទស្សន៍ថោនចាក់ផ្សាយជូនទស្សនាដោយឥតគិតថ្លៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរខ្នាតធំ ដែលល្បីល្បាញថាល្អមើល និងផលិតដោយផលិតករខ្មែរយើង គឺរឿង “ស្បែកគង់” និងរឿង “ចន្រ្ទា” ត្រូវបាន ទូរទស្សន៍ថ្មីមួយគឺ ទូរទស្សន៍ Town Full HD TV បានប្រកាសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ថា នឹងចាក់ផ្សាយជូនទស្សនិកជន ទស្សនាដោយឥតគិតថ្លៃ តាមរយៈកញ្ចក់ទូរទស្សន៍របស់ខ្លួន។

រូបភាពទី១

ស្ថានីយ៍ទូរទស្សន៍ Town Full HD TV បាននាំយកខ្សែភាពយន្តខ្មែរ ខ្នាតធំទាំងពីរនេះ ចាក់ផ្សាយជូនបងប្អូនគ្រប់ខេត្តក្រុង អោយបានទស្សនាទាំងអស់គ្នា ដោយឥតគិតថ្លៃ។ រឿង “ស្បែកគង់” នឹងចាក់ផ្សាយនៅថ្ងៃទី២៤ ខែកក្កដា វេលាម៉ោង៧យប់ និងរឿង“ចន្រ្ទា” ចាក់ផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ម៉ោង៧យប់ដូចគ្នា ។

រូបភាពទី២

ក្នុងចំណោមទូរទស្សន៍ក្នុងប្រមាណជិត២០ស្ថានីយ ដោយមិនរាប់បញ្ចូល ទូរទស្សន៍ អនឡាញ ដោយស្ថានីយទូរទស្សន៍ Town Full HD TV ក៏នឹងនាំយកនូវ កម្មវិធីទូរទស្សន៍ល្បីៗលើពិភពលោក រួមជាមួយខ្សែភាពយន្តល្បីៗ មកចែកជូន ជាចំណីច ដល់បងប្អូន ប្រជាពលរដ្ឋ បានទស្សនា ដោយសេរី។ ស្ថានីយទូរទស្សន៍ថោនមានកម្មវិធីកម្សាន្ត ដ៏សំបូរបែបជាច្រើនដទៃទៀតរៀបចំជាពិសេសតម្រូវចិត្តទស្សនិកជនខ្មែរយើង ។

គួររំលឹកផងដែរថា ខ្សែភាពយន្តខ្មែរខ្នាតធំទាំងពីរ សុទ្ធតែបានចាក់បញ្ចាំង រកចំណូលនៅរោងភាពយន្តទំនើបៗ របស់បរទេស ហើយនេះក៏ជាមោទនភាពមួយ ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ផងដែរ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

រូបភាពទី៣

រូបភាពទី៤

រូបភាពទី៥

រូបភាពទី៦

រូបភាពទី៧

រូបភាពទី៨

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង