ក្តៅៗ​ លោក​ ខេមរៈ សិរីមន្ត​ រួមដៃគ្នាធ្វេីបទចម្រៀងរួមគ្នាជាមួយតារា​ចម្រៀងថៃ​គឺ លោក Tik Shiro


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារា​ចម្រៀងប្រចាំប្រទេសកម្ពុជាគឺលោក ខេមរៈ សិរីមន្ត និង​តារា​ចម្រៀងថៃ លោក Tik Shiro បាន​រួមដៃគ្នា​ផលិត​បទ​ចម្រៀងសម្រាប់ច្រៀង​រួម​គ្នា ដោយ​កម្មវិធី​នេះ​បាន​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ នៅ​ឯ​ទីក្រុងបាងកក ប្រទេស​ថៃ។

ទាក់ទិននឹងការសួរជាច្រេីនសំនួរ​របស់​អ្នក​កាសែត​ក្នុង​សន្និសីទ​ខាង​លើ​នោះ កំពូល​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​រូបនេះ បានអះ​អាង​ថា លោក​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំងណាស់ដែល​បាន​សហការ​ជាមួយ​​ភាគី​ប្រទេស​ថៃ លោក​ថា នេះ​ជា​អ្វី​ដែល​ថ្មី ប្លែក ព្រោះ​កន្លង​មក​មិន​ដែល​មាន​កិច្ច​សហការ​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ជាមួយ​គ្នា​បែប​នេះ​នោះ​ទេ។

មិនខុសពីតារាចម្រៀងថៃប៉ុន្មានទេ លោក Tik Shiro បញ្ជាក់ថា ​នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការសាងស្នាដៃរួមគ្នាលើវិថីចម្រៀង ដោយក្នុងនោះលោកសន្យាថានឹងនិពន្ធបទចម្រៀងទាក់ទងនឹងគ្រូបង្វឹក និងកីឡាករទាំង១៣រូបដែលបានជាប់នៅក្នុងល្អាងថាំហ្លួង នាពេលកន្លងមក។

ចំពោះ​ទំហំ និង​បែប​ផែន​នៃ​ការ​សហការ​នេះ ម្ចាស់បទ “សង្សាអេីយឲបងសុំទោស” មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ ដោយ​នៅ​លើ​ផេក​ផ្លូវការ​របស់​លោក​បាន​ត្រឹម​បង្ហើប​ថា “យើង​កំពុង​ធ្វើ​រឿង​មួយ​ជាមួយ​គ្នា ដើម្បី​សាង​ប្រវត្តិ​សាស្រ្ត​រវាង​ប្រទេស​ទាំង​២ ជឿ​ជាក់​ថា បង​ប្អូន​នឹង​ពេញ​ចិត្ត សូម​ចាំ​ទាំង​អស់​គ្នា​ណា”។

 

រូបភាព៖ ហ្វេសប៊ុក Phanny Dam

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង