អភិបាលខណ្ឌមានជ័យ៖ ចុះសួរសុខទុក្ខកម្មករនិយោជិក ដែលមានបញ្ហាតវ៉ាជាមួយក្រមហ៊ុន « ណាន តាយ »


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោល ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមដំណើរចូលរួមពី មន្រ្តីសាលាសង្កាត់ មេភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលកម្មករ កម្មការនី ចំនួន៦០០នាក់ដែលមានបញ្ហាតវ៉ាប្រាក់អត្ថប្រយោជន៌ផ្សេងៗរបស់កម្មករនិយោជិក និងការផ្លាស់ប្តូរថៅកែថ្មីនោះ ដែលមានទីតាំងក្នុងរោងចក្រ ណាន តាយ ស្ថិតក្នុងភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះលោក ពេជ្រ កែវមុនី បានសង្កត់ធ្ងន់ថា ករណីវិវាទរកដំណោះស្រាយ រវាង កម្មករ និង ថៅកែរោងចក្រ គឺស្នើអោយមានសមាសភាពពាក់ព័ន្ធចូលរួមគ្រប់ភាគីទាំងអស់ដោយត្រូវបញ្ចប់បញ្ហាវិវាទរបស់កម្មករ កម្មការនី ចំពោះថៅកែរោងចក្រនៅល្ងាចនេះដើម្បីអោយកម្មករ កម្មការនីព្រមចូលធ្វើការងារវិញជាធម្មតាដោយមិនទុកកម្មករ កម្មការនីនៅខាងមុខជាដាច់ខាត។

បើតាមការអះអាងតំណាង លោក នាយករដ្ឋបាលរោងចក្រ ណាន តាយ បានបញ្ជាក់ថា ថៅកែរោងចក្រ និង ត្រឡប់មកពីក្រៅប្រទេសនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់នេះ ។ ក្នុងនោះលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា លោក តំណាងក្រសួង និង តំណាងសហជីព តំណាងកម្មករ និង មន្រ្តីជំនាញ និង សមាសភាពពាក់ពន្ធ័ទាំងអស់នឹងត្រូវបើកកិច្ចប្រជុំនៅល្ងាចម៉ោង ៣នេះដើម្បីបញ្ចប់បញ្ហាតាមការស្នើ សុំរបស់កម្មករ ក៌ដូចជារាល់បញ្ហាវិវាទផ្សេងៗទាំងអស់ដើម្បីអោយបងប្អូនកម្មករកម្មការនី បានចូលធ្វើការងារវិញជាធម្មតា ។ បន្ទាប់មកលោក អភិបាលខណ្ឌមានជ័យ បានឧបត្ថម្ភថវិកា ចំនួន ២០ម៉ឺនរៀលដើម្បីទិញទឹកសុទ្ធសំរាប់កម្មករ កម្មការនីដែលនៅខាងមុខរោងចក្រ ។

កម្មករ កម្មការនី មានក្តីសប្បាយចិត្តយ៉ាងក្រៃលែង នៅចំណាត់ការ ក៏ដូចជាជួយរកដំណោះស្រាយជូន កម្មករ កម្មការនី បានទាន់ពេលវេលា។ ក្នុងនោះដែរកម្មករ កម្មការនី បានថតរូបជាមួយ គណៈ អភិបាលខណ្ឌមានជ័យ និង មន្ត្រីពាក់ពន្ធ័ដើម្បីបង្កើតភាពស្និតស្នាល និង ទុកជាអនុស្សាវរីយ៌ ។ ការចុះទៅសួរសុខទុក្ខ និង សំណេះសំណាលកម្មករនេះត្រូវបានបញ្ចប់នៅម៉ោង ១១និង០៥នាទី ក្រោមបរិយាកាសរីករាយនិង ស្និតស្នាលបំផុត ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង