កែវ សុវណ្ណនី លេចធ្វើជាតួប្រពន្ធហនុមានដើរផ្សាររឿងចង់ផ្អើលក្រុងទៅហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

យុទ្ធនាការផ្សព្វផ្សាយរឿងភាគឥណ្ឌារបស់ប៉ុស្ដិ៍លេខ៥ ក្រោមចំណងជើងថា «សង្គ្រាមមហាទេពស្ដេចហនុមាន»ដែលត្រូវគេឃើញតម្រូវអោយតារាសម្ដែង និងផលិតករតែងជាតួអង្គឥណ្ឌាដើរតាមផ្សារត្រូវបានបញ្ចប់ហើយ ដោយយប់ចុងក្រោយគឺក្រុមតារាទាំងនេះបង្ហាញខ្លួននៅផ្សារជេតកុងតឺណី ជិតកោះពេជ្រ។

ការបង្ហាញខ្លួនរបស់តួអង្គឥណ្ឌាកូពីទាំង៣ដោយលោក លន់ ឯក ជាតួ ហនុមាន ហើយ កញ្ញា យ៉ុង លីកា និង កែវ សុវណ្ណនី ជាតួប្រពន្ធហនុមាន ត្រូវគេឃើញមានការចាប់អារម្មណ៍កាន់តែច្រើន ដោយអាចនិយាយបានថាយុទ្ធនាការថ្ងៃបញ្ចប់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នៅផ្សាររាត្រី និងផ្សារជេតកុងតឺណឺ ទាក់ទាញអ្នកគាំទ្របានច្រើន។ ក្នុងចំណោមតួប្រពន្ធហនុមាន កញ្ញា កែវ សុវណ្ណនី ដែលហៅ “ចែញ៉ាញ់” ដែលបានដើរផ្សាយរឿងឥណ្ឌានេះពេញផ្សារឡើងផ្អើលប៉ុន្មានថ្ងៃកន្លងមកនេះគឺ ជាអ្នកដឹក Caraboa Spark Concert រាល់សប្តាហ៍សោះ។

យុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី៨ ឧសភា ដោយបើកឆាកនៅផ្សារធំថ្មី បន្ទាប់មកនៅផ្សារសុវណ្ណា ផ្សារតាខ្មៅ ផ្សារស្ទឹងមានជ័យ ផ្សាររាត្រីមាត់ទន្លេ និងបញ្ចប់នៅផ្សារជេតកុងតឺណឺ។ យ៉ាងណាក៏ដោយ យុទ្ធនាការក្នុងផ្សព្វផ្សាយនៅមិនទាន់បញ្ចប់ត្រឹមហ្នឹងនោះទេ ដើម្បីអោយភាពយន្តនេះកាន់តែសុះសាយខ្លាំងជាសាធារណៈ។

លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានបង្ហើបឱ្យដឹងថា ក្នុងចំណោមតួប្រពន្ធហនុមានដែលសម្តែងតាមក្នុងរឿងនេះ មានម្នាក់គឺកញ្ញា កែវ សុវណ្ណនី ដែលមហាជននាំសរសើរសមជាឥណ្ឌាមែនោះ ការពិតនាងជាអ្នកដឹកនាំកម្មវិធីការប្រគំន្ត្រី ខារ៉ាបាវស្ប៉ាកខនសឺត ប្រចាំសប្តាហ៍របស់ស្ថានីយទូរទស្សន៍លេខ៥តែម្តង។ នាងមានសមត្ថភាពល្អ និង រហ័សរហួនខ្លាំងដែលធ្វើការងារឱ្យទូរទស្សន៍នេះ ហើយនាងជាអ្នកអញ្ជើញតារាចម្រៀង និង តួឡើងកម្មវិធីខនសឺតខារ៉ាបាវរាល់អាទិត្យ។ អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់ទូរទស្សន៍លេខ៥ចេញយុទ្ធនាការផ្សព្វផ្សាយរឿងឥណ្ឌានេះ នាងយល់ព្រមចេញមុខជាតួប្រពន្ធហនុមាននៃ «សង្គ្រាមមហាទេពស្ដេចហនុមាន» ដោយនាងអះអាងថាអាចធ្វើបាន ពីព្រោះនាងជាតារាសិល្បៈរូបមួយដែលអាចទាំងសម្តែង និង ថតកុនបានទៀត។

លោកបាននិយាយថា មូលហេតុដែលយកតួអង្គបីនាក់មកធ្វើការផ្សព្វផ្សាយព្រោះភាពយន្តនេះបានមកដល់ប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ដោយការចាក់ផ្សាយត្រូវបានធ្វើឡើងរៀងរាល់ម៉ោង១១ព្រឹកថ្ងៃច័ន្ទដល់សុក្រ និងចាក់ផ្សាយឡើងវិញក្នុងថ្ងៃដូចគ្នារាល់ម៉ោង១០យប់ ហើយមានការកត់សម្គាល់ថាមានការកើតឡើងស្ថិតិអ្នកទស្សនាក្រឺតៗ។ នេះជាភាពយន្តដែលប្រទេសឥណ្ឌាកើបផលចំណេញបានខ្លាំងប្រចាំឆ្នាំ ហើយក៏ជារឿងដែលប្រើដើមទុនផលិតរាប់លានដុល្លារ អមដោយការសម្រិតសម្រាំងគុណភាពផលិតមិនធម្មតាផងដែរ ទើបប៉ុស្ដិ៍លេខ៥ចំណាយខ្ពស់ទិញសិទ្ធិយកមកបញ្ចាំង។

លោកមានការរំពឹងថាក្រោយយុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនឹងកាន់តែមានការចាប់អារម្មណ៍ចង់ទស្សនាភាពយន្តនេះកាន់តែខ្លាំង ដោយសារតែភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ក៏ជារឿងពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ខ្មែរ ដែលជារឿងនៅក្នុងកម្មវិធីសិក្សារបស់ខ្មែរផង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង