កែវ កល្យាណ អតីតតារាសម្តែងជំនាន់ឆ្នាំ​១៩៩០​ ត្រៀមរៀបចំពិធីឡើងគេហដ្ឋាន​និងខួបកំណើតកូនស្រី​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ អតីតតារាសម្តែង​ដ៏មានប្រជាប្រិយភាព​ក្នុងទសវត្សឆ្នាំ​១៩៩០ អ្នកស្រី​ កែវ កល្យាណ ក្រោយដកខ្លួនពីវិថីសិល្បៈ ជិត២០ឆ្នាំមក​ហើយ​នោះ​ គ្រោងនឹងរៀបចំពិធីឡើងផ្ទះ និងខួបកំណើតកូនស្រី នៅពាក់កណ្តាលខែកញ្ញា​នេះផងដែរ។ ក្រោយបាត់មុខ​ពីការសម្តែង​អស់រយៈកាលដ៏យូរ​ អ្នកស្រី​កែវ កល្យាណ មិនដែលមានបំណង ចូលរួមសម្តែងភាពយន្តនោះទេ ប៉ុន្តែយូរៗម្តង​គេបានឃើញវត្តមាន​តារារូបនេះចូលរួមកម្មវិធី​មិត្តជិតដិតមួយចំនួន ក្នុងសភាពជាមនុស្សស្រីសាមញ្ញម្នាក់។ ក្នុងជំនួបផ្ទាល់​កាលពីថ្មីៗនេះ ក្នុងកម្មវិធីខួបកំណើត​អ្នកនាង ប៉ែន សុផានី​ តារាស្រីរូបនេះ​ក៏បានបង្ហាញមុខ និងស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ ជាមួយមិត្តរួមជំនាន់​ជាច្រើនផងដែរ។

ឆ្លៀតពេលជួបជុំមិត្តភ័ក្កិ អ្នកស្រី​ក៏បានប្រគល់លិខិត អញ្ជើញកម្មវិធីខួបកំណើត​កូនស្រីឈ្មោះ កែវ ឡាវីញ និងកម្មវិធីឡើងផ្ទះវីឡា របស់អ្នកស្រីនៅ​ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី​ ស្ថិត​ក្នុង​សង្កាត់ភ្នំពេញថ្មី ដែលនឹងរៀបចំធ្វើឡើង នៅថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០១៧​ខាងមុខនេះ។ ប៉ុន្តែ​មាន​តែ​អ្នកសិល្បៈរួមជំនាន់​មួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអតីតតារាស្រីរូបនេះ​អញ្ជើញ។

បើតាមប្រភពពីអ្នកសិល្បៈ​លើកឡើងថា កែវ កល្យាណ នៅតែស្រលាញ់ការងារសិល្បៈ ប៉ុន្តែនាងមិនអាចវិលមក​រកការថតវិញបាន ព្រោះតែត្រូវបំពេញភារៈជាម្តាយ មើលការខុសត្រូវកូនប្រុសស្រី​ក្នុងបន្ទុក។ ប្រភពបន្តថា​មានផលិតកម្មជាច្រើន​​បាន​ធ្វើ​ការ​ទាក់​ទង​អ្នកស្រី ឲ្យវិលរកការងារសិល្បៈវិញ ប៉ុន្តែអ្នកស្រីបានបដិសេធ​រហូតពេលខ្លះ អ្នកស្រីបានដាក់តម្លៃខ្លួន នៃការថតខ្ពស់ ដើម្បីជៀសវាងការអញ្ជើញ​របស់ផលិតករក៏​មាន​។​ មានការលើកឡើងដែរថា​ជីវភាពរបស់តារាស្រីរូបនេះ ធូរធាគ្រាន់បើព្រោះស្វាមី អ្នក​ស្រី​ជាមន្ត្រីមានមុខមាត់ម្នាក់ ហើយបើទោះបីជា​មិនមានជំនួញក្នុងដៃធំដុំ ប៉ុន្តែអ្នកស្រីមានទាំងផ្ទះ ដី និងខុនដូមួយចំនួន សម្រាប់ជួលផងដែរ។

សូមជម្រាបថា​តារាសម្តែង កែវ កល្យាណ ត្រូវបានប្រជាជនខ្មែរ​បានស្គាល់ខ្លាំង ក្នុងអំឡុងពេល នាងសម្តែងភាពយន្ត ក្នុងទសវត្សរ៍ទី៩០ ដែលគ្រានោះ​មានតារាសម្តែងជាច្រើន រួមជំនាន់នាង​នៅតែ​បន្តការសម្តែងនៅឡើយ។ តារារួមជំនាន់នាងជាច្រើន មានដូចជា លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរទេវី អ្នកស្រីចាន់ តារាទី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង អ៊ុំ សុវណ្ណី អ្នកនាង ឯក អមរា អ្នកស្រី​ ប៊ុន ឈឿន​សូរិយ៉ាន លោក យសបូវណ្ណៈ ជាដើម៕ អត្ថ​បទដោយ​៖ ទីក្រុង​តារា​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង