ជីវិតពិតរបស់សត្វក្រួច ខណៈពេលដែលរស់នៅក្នុងហ្វូងមាន់ជល់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មានបុរសម្នាក់ ចូលចិត្តចិ​ញ្ចឹមមាន់ជល់ជាខ្លាំងណាស់ គាត់មាន​មាន់ជល់យ៉ាង​ច្រើនសន្ធឹកសន្ធាប់ ដែលមាន់នី​មួយៗ សុទ្ធតែមានរូបរាង​ពណ៏សម្បុរ ស្រស់ស្អាត​ទាំងអស់។

ថ្ងៃមួយ បុរសនោះរកបានសត្វក្រួចមួយក្បាល គេដ៏យកវា​មកចិញ្ចឹម​រួមឡូកឡំជាមួយហ្វូងមាន់ជល់របស់ខ្លួន ដោយផ្តល់ចំណីអាហារដូចៗគ្នា​ឲ្យរស់នៅក្នុងទីកន្លែងជាមួយគ្នា ប្រៀបសត្វក្រួចនោះដូចជា​មាន់ជល់មួយនៅក្នុងហ្វូងដូច្នោះដែរ។

គួរឲ្យអនិច្ចាសត្វក្រួចនោះណាស់ ទោះបីជាមានម្ចាស់ចិញ្ចឹមឲ្យរស់ នៅរួមជាមួយនឹងមាន់ជល់ តែមាន់ក៏មិនដែលបានផ្ដល់នូវក្ដីមេត្តា​អ្វីដល់ខ្លួនឡើយ ហើយថែមទាំងស្អប់ខ្ពើម មិនព្រមឲ្យចូលរួមក្នុងហ្វូង ឲ្យស៊ីតែគ្រាប់ស្រូវដែលនៅសេសសល់ ឬជួនកាលសល់តែសម្បកអង្កាម មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវពួកមាន់ជល់ទាំងនោះចឹកធ្វើបាបផងដែរ។  សត្វក្រួចបានត្រឹមតែទួញសោកស្រណោះខ្លួន និងចង់ឲ្យពួកមាន់ជល់មានក្តីអាណិតអាសូរខ្លួន តែក៏គ្មានមាន់ណាមួយយកចិត្តទុកដាក់ឡើយ។

រហូតមកដល់ថ្ងៃមួយមាន់ជល់ទាំងនោះក៏កើតមានជម្លោះរវាងគ្នា​ឯងដោយបែងចែកគ្នាជាបក្សជាពួក និងទីបំផុត វាក៏ជល់គ្នាទាល់តែរយះមុខរយះមាត់ បែកឈាមហូរសស្រាក់ជោកខ្លួន។ សង្គ្រាមរវាងពួកមាន់ជល់ក៏ចេះតែមានបន្ត អូសបន្លាយអស់ពេលដ៏យូរ ទើបក្រួចសន្និដ្ឋានបានថា សូម្បីតែស្ថិតក្នុងក្រុមតែមួយ ក៏ពួកវានៅតែជល់គ្នាដល់ថ្នាក់ហ្នឹង! ចុះទម្រាំយើងជាអ្នកក្រៅ តើរឿងអីដែលវាត្រូវមកអាណិតនោះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង