Justin Bieber បានចាប់ផ្ដើមរៀបចំបញ្ជីឈ្មោះសម្រាប់អញ្ជេីញភ្ញៀវមកចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏កក់ក្តៅមួយជាមួយ Hailey Baldwin!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិធីអាពាហ៍ពិពាហ៍របស់ Justin Bieber និង Hailey Baldwin អាចនឹងប្រព្រឹត្តទៅបានលឿនជាងអ្នកគាំទ្រគិតទុកមុន។ នេះបើ​​យោង​ទៅ​តាម​ តារា​សម្ដែង Kim Basingerដែល​ជា​អ្នក​ចាត់​ចែង​កម្មវិធី​រៀបការ​នេះ​ឲ្យ Hailey បាន​ឲ្យ​ដឹង​ថា  ពួកគេទាំងពីរនាក់នេះកំពុងរៀបចំបញ្ជីឈ្មោះដេិម្បីអញ្ជេីញភ្ញៀវឲមកចូលរួមអាពាហ៍ពិពាហ៍ ហេីយនៅក្នុងនោះរួមមាន Irish Baldwin, បងប្អូនជីដូនមួយរបស់ Hailey និងកូនស្រីរបស់ Kim ។

Kim Basinger បាននិយាយថា: “អាពាហ៍ពិពាហ៍នេះនឹងសប្បាយខ្លាំងណាស់ ។ Hailey’s Alaia និង Ireland ដែលត្រូវជាបងប្អូនជីដូនមួយរបស់ Hailey ក៏អញ្ជេីញមកចូលរួមក្នុងពិធីមង្គលការនេះដែរ។ ខ្ញំុជឿជាក់ថាវានឹងក្លាយជាពិធីមង្គលការមួយដ៏អស្ចារ្យ! “។

ដំណឹង​ភ្ជាប់​ពាក្យ​របស់ Justin Bieber បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៨​ខែ​កក្កដា ខណៈ​ដែល​ពួក​គេ​បាន​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៦។ ប្រភព​ជា​ច្រើន​ជុំ​វិញ​អ្នក​ទាំង​ពីរ​បញ្ជាក់​ថា ពិធី​រៀប​ការ​នោះ​គឺ​នឹង​ជា​កម្មវិធី​តូច​មួយ មិន​មែន​ជា​កម្មវិធី​អធិកអធម​នោះ​ទេ៕

ប្រភព៖ Kenh14

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង