ល្មមឈប់ទៅ! ស្រវឹងជោកជាំបើករថយន្តបុកដើមពោធិ៍ពេញទំហឹង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តរ៉េហ្វ័រ លឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកដើមពោធិ៍ពេញទំហឹងបណ្ដាលឲ្យរថយន្តបែកធុងទឹក សំណាងល្អមិនមានអ្នករងរបួស ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ៈ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស កែងនឹងផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យោងតាមព័ត៍មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តរ៉េហ្វ័រ ពណ័ស ពាក់ស្លាកលេខភ្នំពេញ 2AN-9631 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងមកផ្លូវ២៤០ បានជ្រុលទៅបុកដើមពោធិ៍ពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចុះវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង