កីឡាករ Jamie Vardy និង Gary Cahill បានចាកចេញពីជម្រើសជាតិខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករជម្រើសជាតិអង់គ្លេសពីរនាក់គឺ Jamie Vardy និង Gary Cahill បានចាកចេញពីជម្រើសជាតិអង់គ្លេសហើយ ដើម្បីអនុញ្ញាតឱ្យគ្រូបង្វឹក Gareth Southgate នាំកីឡាករវ័យក្មេងចូលជំនួសកន្លែងខ្លួន។

ប៉ុន្តែកីឡាករទាំងពីរនាក់បាននិយាយថាការចាកចេញនេះមិនបញ្ជាក់ខ្លួននឹងចូលនិវត្តន៏ពីជម្រើសជាតិនោះទេ។

ខ្សែប្រយុទ្ធ Vardy របស់ក្លឹប Leicester City បាននិយាយថាគាត់បានប្រាប់គ្រូបង្វឹក Southgate រួចមកហើយអំពីបំណងរបស់គាត់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីកន្លងទៅនេះ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបន្ថែមទៀតថា រូបលោកមិនមែននៅក្មេងទៀតឡើយដូចជាអ្នកបានឃើញហើយការប្រកួត World Cup បានបញ្ជាក់ថាពួកយើងគួរផ្ទេរភារះកិច្ចនេះឲ្យកីឡាករក្មេងៗមានសម្ថភាពម្តង។

កីឡាករ Vardy បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ឲ្យអង់គ្លេសកាលពីខែមិថុនាឆ្នាំ 2015 ហើយកាលពីព្រឹត្តិការណ៏ World Cup កន្លងទៅនេះគាត់បានបង្ហាញខ្លួន 4 ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះដែលពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គាត់បានប្រាប់ទៅគ្រូបង្វឹក Southgate ថាគាត់ចង់ផ្តោតអារម្មណ៍លើបាល់ទាត់ក្លឹបអាជីបរបស់គាត់ហើយនិងមានពេលវេលាជាមួយក្រុមគ្រួសាររបស់គាត់ផង។

រីឯខ្សែការពាររបស់ក្លឹប Chelsea Cahill ដែលមានវ័យ 32 ឆ្នាំធ្លាប់ស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 61 ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ 2010 រូបគេបានបង្ហាញខ្លួនត្រឹមតែមួយប្រកួតប៉ុន្នោះកាលពីព្រឹត្តិការណ៏ World Cup អំឡុងពេលក្រុមអង់គ្លេសបរាជ័យក្នុងវគ្គជម្រុះតាមពូលតាមពូល 1-0 លើក្រុម បែលហ្សិក ៕


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង