នាំមកជូនដោយ៖

គួរឲ្យខ្លាចណាស់!! កោះមួយត្រូូវបានគេព្យួរ តុក្កតាខ្មោចរាប់ពាន់ដើម្បីឲ្យ….


ទំហំអក្សរ៖ S M L

ម៉ិចស៊ីកូ៖ ក្រុមអ្នករុករក រឿងរន្ធត់ បានធ្វើដំណើរ ផ្ពោះទៅកាន់ កោះដ៏គួរឲ្យខ្លាចមួយ ដែលមានឈ្មោះថា «Island of the Dolls» ស្ថិតនៅក្នុង ប្រទេសម៉ិចស៊ីកូ ជារៀងរាល់ឆ្នាំ ប៉ុន្តែមិនមែន ទៅក្នុងដំណើរកំសាន្ត នោះទេ។

 យោងទៅតាម សារព័ត៌មាន បានចុះផ្សាយថា រូបតុក្តកតា ដែលមើលទៅ គួរឲ្យព្រឺក្បាល ត្រូវបានចងព្យួរ នៅទីនោះ ដោយបុរសចម្លែកម្នាក់ ដែលគាត់ជឿជាក់ថា តុក្កតាទាំងនោះ អាចធ្វើឲ្យវិញ្ញាណ ខ្មោចក្មេងស្រីម្នាក់ ដែលបានបង្កបញ្ហា នៅទីនោះ ស្ងប់ស្ងាត់បាន។

ខ្មោចក្មេងស្រីនោះ ត្រូវបានស្លាប់ ដោយលង់ទឹកប្រឡាយ តាំងពី៥០ឆ្នាំ មុនមកម្ល៉េះ ហើយប្រជាជន នៅទីនោះជឿថា ខ្មោចក្មេងស្រីនោះ នៅតែធ្វើការលងបន្លាច នៅក្នុងព្រៃនោះ នៅឡើយ។

លោក Julian Santana Barrera ជាអ្នកចងព្យួរ រូបតុក្តកតា ទាំងនោះ បានភាសន៍ខ្លួន ចូលទៅរស់នៅ ក្នុងព្រៃនោះភ្លាមៗ បន្ទាប់ពីក្មេងស្រី ខាងលើ បានស្លាប់។ គាត់ធ្លាប់បានអះអាងថា គាត់លឺសម្លេងស្រែក ដ៏ឈឺចាប់ របស់នាង ព្រមទាំង សម្លេងសម្រិបជើង នៅក្នុងទីងងឹត ទៀតផង។

                      លោក Julian Santana Barrera 

បើទោះជា លោក Julian Santana Barrera បានស្លាប់យ៉ាង អាថ៍កំបាំង នៅក្នុងព្រៃនោះ អស់រយៈពេល ១៤ឆ្នាំ មកហើយ ប៉ុន្តែអ្នកដែល ទៅទេសចរណ៍ នៅទីនោះនិយាយថា ពួកគេបានលឺ សម្លេងខ្សឹបគ្នា នៅពេលយប់ ហើយមានអារម្មណ៍ថា ភ្នែករបស់តុក្កតា ទាំងនោះ តាមសម្លឹង មើលពួកគេ ពីលើដើមឈើ មកទៀតផង៕

តោះចង់ដឹងថា តុក្កតាទាំងនោះ គួរឲ្យភ័យខ្លាចប៉ុណ្ណានោះ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖

ប្រភព: Singapore Seen

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង