នាំមកជូនដោយ៖

ចង់បានសក់ដុះក្រាស់ល្អ តាមពិតងាយយ៉ាងហ្នឹងសោះ


ទំហំអក្សរ៖ S M L

បច្ចុប្បន្ននេះ មិនថាបុរស ឬស្រ្តីនោះទេ រឿងបញ្ហាសក់ជ្រុះគឺកើតមានស្ទើរគ្រប់គ្នា ហើយវាជាបញ្ហាដែលយើងគ្រប់គ្នា មានកង្វល់យ៉ាងខ្លាំង ព្រោះថាសក់ក៏ជាផ្នែកមួយនៃភាពស្អាតរបស់មនុស្ស ដូច្នេះហើយលោកអ្នកប្រាកដជាចង់ដឹងពីវិធីធ្វើអោយសក់របស់លោកអ្នក ដុះក្រាស់ល្អ រលាស់ រលោង ស្អាតហើយមែនទេ។ ថ្ងៃនេះយើងខ្ញុំនឹងនាំយកវិធីសាស្ត្របែបធម្មជាតិ ចំណាយតិច និងងាយស្រួលស្វែងរកសមាសធាតុផ្សំថែមទៀតផង ព្រោះថាវាសុទ្ធតែមាននៅក្នុងប្រទេសកម្ពុជាយើង។ ចង់បានសក់ស្អាតកុំភ្លេចស្វែងយល់និងអនុវត្តតាមវិធីសាស្ត្រខាងក្រោមទាំងអស់គ្នា៖

+សមាសធាតុផ្សំមានដូចជា៖

  • ស៊ុតមាន់ ២គ្រាប់សម្រាប់នារី ១គ្រាប់សម្រាប់បុរស
  • ក្រូចឆ្មារ ១ផ្លែ
  • ប្រេងអូលីវ ២ ស្លាបព្រាបាយ (បើអត់មានប្រេងអូលីវ អាចប្រើប្រេងទឹកឃ្មុំជំនួសបាន)

+វិធីប្រើ

  • ធ្វើការលាយស៊ុត ក្រូចឆ្មារ និងប្រេងអូលីវ បញ្ចូលគ្នា ស៊ុតមាន់យកតែផ្នែកក្រហមបានហើយ លាយបញ្ចូលគ្នា រួចកូរអោយសព្វ។
  • យកល្បាយដែលបានលាយរួចខាងលើ មកលាបលើ សក់របស់អ្នកពីចុងសក់ដល់គល់សក់ ផ្អាប់ទុករយៈពេលប្រហែល១ម៉ោង ទៅ២ម៉ោង ដើម្បីអោយវាជ្រាបចូលដល់ឬសគល់សក់ ដោយរុំជាមួយនឹងថង់ប្លាស្ទិក។

ត្រូវធ្វើបែបនេះអោយបាន២ដង ក្នុងមួយសប្ដាហ៍ អនុវត្តន៍បែបនេះរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន។ កុំភ្លេចសាកល្បងទាំងអស់គ្នាណា៕

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង