គួរឲ្យស្រណោះណាស់លោកអើយ!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ថៃ៖ អាចចាត់ទុកថាជាករណីកម្រមួយ ដែលបានកើតឡើងលើក្មេងស្រីជនជាតិថៃម្នាក់។ នាងតែងតែកើតមានអាការៈបែកញើសហូរឈាមចេញតាម ភ្នែក ច្រមុះ ត្រចៀក និងស្បែករាល់ពេលដែលនាងឈឺក្បាលម្តងៗ។

ក្មេងស្រី Phakamad Sangchai អាយុ៧ឆ្នាំ រស់នៅក្រុង Nong Khai ខេត្ត Nong Khai ប្រទេសថៃ បានកើតមានជំងឺដ៏ចម្លែកនេះ អស់រយៈពេលជិត៦ខែមកហើយ។ បើទោះជាបានទទួលការព្យាបាលពីមន្ទីរពេទ្យក្នុងស្រុកយ៉ាងណាក្តី ក៏ស្ថានភាពជំងឺរបស់ Phakamad នៅតែមិនបានធូរស្បើយដដែល ទើបជាហេតុធ្វើឲ្យគ្រួសាររបស់នាង កើតក្តីព្រួយបារម្ភ និងពិតជាអស់សង្ឃឹមមិនដឹងថា ត្រូវជួយនាងក្នុងវិធីសាស្រ្តណាទៀតឡើយ។

ក្មេងស្រី Phakamad បាននិយាយថា «ខ្ញុំមិនមែនចង់ល្បីអីទេ តែខ្ញុំគ្រាន់តែចង់ឲ្យនរណាម្នាក់ អាចជួយព្យាបាលជំងឺដ៏ចម្លែករបស់ខ្ញុំនេះប៉ុណ្ណោះ។ ព្រោះវាពិតជាបំផ្លាញជីវិតខ្ញុំ ហើយខ្ញុំក៏តែងព្រួយបារម្ភខ្វល់ចិត្ត ខ្លាចក្រែងជំងឺនេះកាន់តែ រីករាលដាលធ្ងន់ធ្ងរទៅៗ» ។

នាងបន្តថា «ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំអាចជាមនុស្សតែម្នាក់ ក្នុងចំណោមមនុស្ស១០លាននាក់ ដែលកើតមានជំងឺដ៏ចម្លែកនេះ» ។

គួរឲ្យដឹងថា រោគសញ្ញានៃជំងឺនេះត្រូវបានគេស្គាល់ឈ្មោះបច្ចេកទេសថា «Hematohidrosis» គឺជាប្រភេទលក្ខខណ្ឌជំងឺដ៏កម្រមួយប្រភេទ បណ្តាលឲ្យអ្នកជំងឺបែកញើសចេញឈាម។

ទោះបីជាយ៉ាងណាក្តី ជំងឺប្រភេទនេះមិនបណ្តាលឲ្យកុមារី Phakamad រងការឈឺចាប់ឡើយ៕

ស្នាមញញឹមរបស់កុមារីមួយនេះ

 

ប្រភព៖ ខ្មែរLoad

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង