ពិតជាល្អខ្លាំងណាស់ បើមានវេទិការបែបនេះហើយត្រូវអនុវត្តសំណើរទាំងសងខាងផង!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានីភ្នំពេញ៖ នាវេលារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌមានជ័យ បានបើកវេទិការសាធារណះ ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងទុក្ខកង្វល់ប៉ះពាល់ដល់ការរស់នៅរបស់បងប្អូននាពេលបច្ចុប្បន្ន។

អង្គពិធីខាងលើធ្វើឡើងក្រោមវត្តមានលោកជំទាវ និងលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និងមានការចូលរួមពីសំណាក់លោកអភិបាលរង មេបញ្ជាការអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ ចៅសង្កាត់ទាំង៧ក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ប្រព្រឹត្តិទៅក្នុងបរិវេណសាលាខណ្ឌ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្រុមប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីស្នើរអាជ្ញាធរខណ្ឌជួយដោះស្រាយដែលបញ្ហាទាំងនោះ រុំារ៉ៃមកយូរហើយគ្មានដំណោះស្រាយដូចជា បញ្ហាផ្លូវខូច ផ្លូវមិនទាន់ស្ថាបនា គ្មានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ដើម្បីបង្ហូរទឹកកុំអោយជន់លិចផ្លូវធ្វើដំណើរ ឬលំនៅឋាន បញ្ហាល្បែងស៊ីសង និងមួយវិញទៀតគឺ បញ្ហាគ្រេឿងញៀន។

ឆ្លើយតបទៅនឹងសំណួរសំណើររបស់ពលរដ្ឋលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឡើងមានប្រសាសន៍ឆ្លើយតបជាមួយពលរដ្ឋថា បញ្ហាផ្លូវដែលរងការខូចខាតហើយពុំទាន់មានការជួយជុល និងបញ្ហាគ្មានប្រព័ន្ធលូបង្ហូរទឹក ឬមានហើយប៉ុន្តែលូមានទំហំតូចមិនអាចហូរទាន់នោះ លោកនឹងចាត់តាំងមន្ត្រីថ្នាក់ខណ្ឌ សហការជាមួយមូលដ្ឋានចុះទៅសិក្សា រួចធ្វើរបាយការណ៍មកកាន់ថ្នាក់ខណ្ឌ ដើម្បីសិក្សាវាយតម្លៃរកដំណោះស្រាយជូនបងប្អូន។ យ៉ាងណាម៉ិញ តំបន់ប្រឈមទាំងនោះ លោកអភិបាលនឹងអញ្ចើញចុះទៅមើលជាក់ស្តែងផងដែរនៅថ្ងៃខាងមុខ ដើម្បីងាយយល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រនៅទីនោះ ងាយរកដំណោះស្រាយជូនបងប្អូនបានលេឿន។

 

ឈ្លៀតក្នុងឱកាសដដែល លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់លើបញ្ហាល្បែងស៊ីសង ពិសេសគឺទីតាំងអីុនធឺនេត២៤ម៉ោង ដែលកំពុងរីកស្គុះស្គាយពេញខណ្ឌ ដែលភាគច្រើនជាទីតាំងទាំងនោះជាទីតាំងជ្រកក្រោមអាជីវកម្មរកស៊ីស្របច្បាប់ ប៉ុន្តែផ្ទៃខាងក្នុងគឺបង្កប់ពេញទៅដោយល្បែង online គ្រប់ប្រភេទ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌបានស្នើរអោយមន្ត្រីក្រោមឱវាទពាក់ព័ន្ធ សហការជាមួយកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តតាមដានចំពោះទីតាំងអិុនធឺនេតទាំងនោះអោយបានជាក់លាក់ប្រសិនបើរកឃើញថា មានបង្កប់នូវល្បែងស៊ីសងប្រាកដមែន គឺត្រូវតែបង្ក្រាបជាបន្ទាន់ ហើយមិនបន្តអនុញ្ញាតិអោយបើកដំណើរការទៅថ្ងៃមុខទៀតជាដាច់ខាត។

ក្នុងឱកាសដដែលលោកអភិបាល ក៏បានលើកឡើងពីបញ្ហាសណ្តាប់ធ្នាប់ផងដែរ ដោយក្នុងនោះលោកបានបញ្ជាក់ថា ការយកចំណីផ្លូវជាកន្លែងសម្រាប់ធ្វើអាជីវកម្មលក់ដូរ គឺមានផលប្រឈម និងប៉ះពាល់ធ្ងន់បំផុតដល់ការធ្វើដំណើរទៅមករបស់បងប្អូនពលរដ្ឋ ដោយអាចបង្ករជាការកកស្ទះបានគ្រប់ពេល ពិសេសគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ម្យ៉ាងវិញទៀត វាជាកត្តាដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវ ។

ក្នុងនាមអ្នកដឹកនាំមូលដ្ឋានខណ្ឌលោកអភិបាល ក៏សូមធ្វើការអំពាវនាវដល់បងប្អូនជាអាជីវករ មុនដាក់លក់ដូរលើចំណីផ្លូវសូមគិតគូរពីបាតុភាពអាណាធិបតេយ្យផង ជៀសវៀងការធ្វើអ្វីមួយដើម្បីតែបំពេញផលប្រយោជន៍ផ្ទាល់ខ្លួន តែបែរជាត្រឡប់មកបំផ្លាញសណ្តាប់ធ្នាប់ផ្លូវសាធារណះទៅវិញនោះ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង