គុំយូរហើយ បុរសដៃស្អិតនិងកញ្ញាដែរហ័សលើកនេះជាប់ជង់ហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញកន្លងមក។

ប្រតិបត្តិការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៩ៈ៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាម ផ្លូវបេតុង (ក្បែរស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៤នាក់ដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ ឆន ហេងហាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើ ទី២-ឈ្មោះ បោយ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៩៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៣-ឈ្មោះ គីម សួង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ ផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ និងទី៤-ឈ្មោះ ពេជ្រ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាចោរឆក់ទាំង ៤នាក់ខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវអស់រយៈពេលជាង ១ខែ ហើយឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើការដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ក្រហម គ្មានស្លាកលេខចំនួន ១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅស្នងការរាជធានីភ្នំពេញដើម្បីសួរនាំចាត់ការតាមនីតិវិធី។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង