ពុទ្ធោរ!!!ទៅឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានី​ភ្នំពេញ ៖ មានរឿងភ្ងាក់ផ្អើលមួយកាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ករណីបុរសម្នាក់ជិះពោងកង់ឡានឆក់ត្រីតាមវាល លិចទឹកមួយកន្លែង ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ក្នុង​ទឹក​បឹង​មួយ​កន្លែង​ក្រោយ​វត្ត​ឫស្សី​សាញ់ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយ​ដឹង​ថា មុន​នឹង​មានការ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ឆក់​ស្លាប់ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់​​បាន​ចុះ​ទៅ​ដើរ​​រក​ត្រី​នៅ​ក្នុង​បឹង​ខាង​លើក៍​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ស្លាប់​លិច​ជាមួយនឹង​កំប្លោក និង​លើកដៃ​ម្ខាង​ឡើង​លើ ព្រមទាំង​មាន​ឧបករណ៍​សំរាប់​ឆក់​ត្រី​នៅ​ក្បែរ​ខ្លួន​ផង ។ដោយ​ប្រទះ​ឃើញ​បែប​នេះ​ ពលរដ្ឋ​​​ម្នាក់​​នោះ​បានរ​ត់ទៅ​ប្រាប់​គេឯង​ថា​មាន​មនុស្ស​ឆក់​ស្លាប់​នៅ​ក្នុង​បឹង បន្ទាប់​ពី​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​ឡើង​បាន​១៥​នាទី ដំណឹង​នេះ​បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​នាំ​គ្នា​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​ជិះទូក​បន្ត​ទៅ​ពិនិត្យ​មើល​សព លុះ​ពេល​ទៅ​ដល់ក៏ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​បឹង ដោយ​មានការ​ឧបករណ៍​សំរាប់​ឆក់​ត្រី​នៅ​ក្បែរ​ជន​រង​គ្រោះ​ផង​ដែរ ទើប​ពួក​គាត់​បាន​ផ្តល់​ដំណឹង​នេះ​បន្ត​​​​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​ខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខណ្ឌដង្កោ និង​ជំនាញ​កោសល្យវិ​ច្ច័​យ​ក្រុងភ្នំពេញ ចុះ​ទៅ​ពិនិត្យ​សព​តែ​ម្តង ។

សមត្ថកិច្ចបានឲ្យដឹងថាជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ មានស្រុក​កំណើត ស្រុក​ល្វាឯម ខេត្តកណ្ដាល
មាន​ប្រពន្ធ​ឈ្មោះ អ៊ួ សុខ​នៅ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ និង​មានកូន​ស្រី​ម្នាក់ អាយុ​៣​ឆ្នាំ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ​សព​រួចរាល់​ហើយ​រក​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​ឆក់​ស្លាប់​ពិតប្រាកដ​មែន ទើប​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ ស្រុក​កំណើត​តាម​ប្រពៃណី ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង