មិនដឹងលួចបានប៉ុន្មានលើកហើយ ទើបតែបង្ក្រាបបានអ្នកជំនាញខាងលួច និងកាច់កម៉ូតូទាំង២នេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបបានជនសង្ស័យ ២នាក់ដែលជាមុខសញ្ញាសកម្មខាងលួច និងកាច់កម៉ូតូ ដែលជនសង្ស័យទាំង២នាក់នេះ ធ្វើសកម្មភាពលួចម៉ូតូអូសរ៉ឺម៉ក ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលខាំកូស៊ីធី តាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម៥៩៨ ភូមិគងា្គផុស សង្កាត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើ ទី១ ឈ្មោះ មាស សុខឃី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ និងម្នាក់ទៀតឈ្មោះ តិល ហាវ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ សា្នក់នៅផ្ទះជួល ក្រុម៩ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ខណៈពេលកំពុងតែជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា វ៉េវអ៊ី ពណ៍ខ្មៅ ពាក់សា្លកលេខកែ្លងកា្លយ ភំ្នពេញ 1BG-3306 ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ហៅសួរនាំ និងឆែកឆេរ រកឃើញដែកសំប៉ែតចុងស្រួចសម្រាប់ឆ្កឹះសោរចំនួន ២, ដែកឆាប ១, កូនសោរលេខ៨ ចំនួន ១, កូនកាំបិតកែផែ្លចំរុះ ១ និងដាវសាម៉ូរ៉ៃ១ ប្រវែង ៨តឹក។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង