លូតលាស់កម្ពស់បានយ៉ាងងាយ ដោយអនុវត្តន៏តាមវិធីធម្មជាតិចំនួននេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មនុស្សគ្រប់គ្នា តែងតែត្រូវការកម្ពស់ជា ចាំបាច់ ដើម្បីអោយសាកសម ជាមួយរូបរាងរបស់ខ្លួន។ ជាការពិត នៅពេលអ្នកមានអាយុដល់២១ឆ្នាំ កម្ពស់អ្នកនឹងលែងលូតទៀតហើយ ហេតុដូច្នេះ ប្រសិនបើអ្នកស្ថិតក្នុងវ័យ លូតលាស់ គួរតែព្យាយាម បង្កើនកម្ពស់របស់អ្នក ដោយវិធីធម្មជាតិទាំងនេះ៖

១) លោត៖ ការហាត់ប្រាណ បែបលោតៗ ជាមួយនឹងកៅស៊ូ រឺក៏អ្វីផ្សេង ជាការហាត់ប្រាណ ជួយអោយឈាម ដើរបានស្រួល និងជួយអោយ សាច់ដុំរឹងមាំ។ ដូច្នេះជាវិធីមួយ ជួយបង្កើនកម្ពស់ សម្រាប់អ្នក។

២) ទឹកដោះគោ៖ ចំពោះទឹកដោះគោ មានសារធាតុវីតាមីនD ប្រូតេអ៊ីន និងកាល់ស៉្យូម ដែលជំនួយដល់ឆ្អឹងយ៉ាងខ្លាំង។ ដូច្នេះអ្នកគួរ តែព្យាយាម ពិសារទឹកដោះគោ អោយបានមួយកែវ ក្នុងមួយថ្ងៃ ទើបជាការប្រសើរ។

៣) ទឹកសណ្តែក៖ ទឹកសណ្តែក ជាភេសជ្ជៈមួយ មិនត្រឹមតែផ្តល់ រសជាតិឆ្ងាញ់នោះទេ ថែមទាំងជួយបង្កើនថាមពល និងជួយសាច់ដុំអោយ លូតលាស់បានល្អ។

៤) រៀនឈរអោយត្រង់៖ វិធីរៀនឈរ ឬ ក៏ដើរអោយត្រង់នេះ ជាវិធីល្អមួយ ដែលជួយអោយឆ្អឹងអ្នក មិនកោង និងសាច់ដុំមានដំនើរការល្អផងដែរ។

៥) សាច់សត្វ៖ មានដូចជា សត្វមាន់ សត្វគោ សុទ្ធជាសាច់ផ្តល់ថាមពល និងការលូតលាស់សាច់ដុំបានល្អ ដោយសារតែពពួកសត្វទាំងនេះ សម្បូរជាតិប្រូតេអ៊ីនខ្ពស់។

៦) ស៊ុត៖ ស៊ុតសាច់ ក៏ជាអាហារមួយល្អ ដែលជំនួយដល់ការលូតកម្ពស់ ដោយសារវាមាន សារធាតុចិញ្ចឹមច្រើន សម្បូរទៅដោយវីតាមីនD ប្រូតេអ៊ីន និងកាល់ស៉្យូម។

៧) កាល់ស៉្យូម ៖ សារធាតុកាល់ស៉្យូម អាចជូយឆ្អឹងរបស់អ្នក លូតលាស់បានល្អ ដូច្នេះគួរតែបរិភោគអាហារណាដែល សម្បូរជាតិកាល់ស៉្យូមខ្ពស់ មាននៅក្នុងបន្លែ អាហារផ្សេងៗជាដើម។


ទាំងនេះជាវិធី ធម្មជាតិមួយចំនួនជួួយអោយ កម្ពស់របស់អ្នក លូតបាន។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង