តើពិតទេ! ដែលលោក ហេង ឡុង ប្រកាសសុំកាត់កាលនាយពាក់មី(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅវេលាយប់ម្សិលមិញថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៧នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាងនៅតាមបណ្តាញសង្គមហ៊្វេសបុក ខណៈពេលដែលគេសង្កេតឃើញគណនីមួយរបស់លោក ហេង ឡុង បានធ្វើការឡាយជាវីឌីអូសុំកាត់កាលលោកពាក់មីដែលជាតារាកំប្លែង និងជាតារាសម្តែងដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។

លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា

ជាការពិតណាលោក ហេង ឡុង ដែលជាគូរស្នេហ៍របស់អ្នកនាងចន ចន័្ទលក្ខិណា នៅវេលាប្រហែលជាម៉ោងប្រាំបីកន្លះយប់ល្ងាចមិញនេះលោកបានធ្វើការឡាយជាវិឌីអូជាសាធារណៈ សុំកាត់កាលនាយពាក់មី និងបញ្ចប់ទំនាក់ទំនងរវាងគ្នានឹងគ្នាចាប់ពីថ្ងៃនេះតទៅ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះទំនាក់នងអ្នកទាំងពីរដោយមិនដឹងថាអ្នកទាំងពីរខឹងគ្នាមែនទែន ឬគ្រាន់តែលោក ហេង ឡុង បោះពាក្យសម្តីលេងសើចជាមួយនាងពាក់មីលេងធម្មតា។ តែបើក្រលេកមើលទៅមើល Caption របស់លោកគឺសរសេរដូច្នេះថា« សុំប្រកាសកាត់កាល ពែកមី ហាហាលេងសើចជាមួយអ្នកកំប្លែងម្តងមើល»។

លោក ហេង ឡុង និង នាយពាក់មី

បើតាមសម្តីរបស់លោក ហេង ឡុង នៅក្នុងការឡាយវីឌីអូបានអោយដឹងថាមូលហេតុដែលធ្វើអោយរូបលោកឈានទៅការសុំកាត់កាលនាយពាក់មីបែបនេះគឺដោយសារតែលោក« តេទៅច្រើនដងមិនលើកទូរស័ព្ទ ហើយមិនទទួលខុសត្រូវចំពោះការងារសំខាន់ដែលត្រូវធ្វើ​ មិនតែប៉ុណ្ណោះទៅដើរលេងស្ទូចត្រីយ៉ាងរំភើយ » ហេតុដូច្នេះហើយទើបធ្វើឲ្យរូបលោកប្រកាសជាសាធារណៈសុំកាត់កាលផ្តាច់ទំនាក់ទំនងជាមួយនាយពាក់មី។ ដើម្បីដឹងច្បាស់ថាលោក ហេង ឡុង និយាយយ៉ាងណានោះសូមចូលរួមទស្សនាខ្សែវីឌីអូទាំងអស់គ្នា!!!

នាយពាក់មី

លោក ហេង ឡុង និង នាយពាក់មី

ខ្សែវីឌីអូរបស់លោក ហេង ឡុង !!

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង