ហួសចិត្តហ្មង! ក្មេងស្រីម្នាក់ខឹងសង្សារខ្លាំងពេកលោតទម្លាក់ពីលើម៉ូតូ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ គូរសង្សារមួយគូរបានធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវមានការភ្ញាក់ផ្អើលនិងឆ្ងល់ជាខ្លាំង ដោយសារតែមិនដឹងមានរឿងហេតុអីបានជាខាងស្រីលោតចុះពីលើម៉ូតូខណៈពេលកំពុងជិះឌុបគ្នានៅតាមផ្លូវ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ៈ៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ម្ដុំផ្លូវខាងក្រោយផ្សារ ហេងលី។

បើតាមសម្ដីប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-4315 បានជិះឌុបគ្នា តាមបណ្ដោយផ្លូវជាប់របងផ្សារ ហេងលី ដោយឃើញពួកគេទាំងពីរស្រែកឈ្លោះគ្នានៅលើម៉ូតូពេលកំពុងជិះនោះ ដោយមិនដឹងថាឈ្លោះគ្នាដោយសាររឿងអីនោះទេ ស្រាប់តែពេលនោះក្មេងប្រុសដែលជាអ្នកឌុបបានជិះម៉ូតូយ៉ាងលឿន ក៏បត់មកផ្លូវ២៦៥ ហើយពេលនោះក្មេងស្រីដែលអង្គុយនៅពីក្រោយ ក៏លោតចុះពីលើម៉ូតូដែលកំពុងជិះលឿននោះ ដែលបណ្ដាលឲ្យបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ លែងដឹងខ្លួន។

ភ្លាមៗនោះក្មេងប្រុសដែលជាអ្នកឌុបនោះបានត្រឡប់មកមើលនារីរងគ្រោះ ហើយបានប្រាប់ថាពួកគេទាំងពីរគឺជាសង្សារនឹងគ្នា ហើយមុនពេលកើតហេតុពួកគេបានឈ្លោះគ្នា ទើបធ្វើឲ្យនាងខឹងខ្លាំងពេកក៏លោតពីលើម៉ូតូតែម្ដងទៅ។

ក្រោយពេលកើតហេតុ ក្មេងស្រីដែលលោតទម្លាក់ពីលើម៉ូតូនោះ ត្រូវបានប្រជាពលរដ្ឋដែលចោមរោមមើលនាំគ្នា ហៅរ៉ឺម៉កកង់បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង