មេឃកំពុងភ្លៀង បុគ្គលិកបម្រើការងារកន្លែងលេង Internet ត្រូវបានគេចាក់សម្លាប់ (Video)
កណ្តាល៖ បុរសម្នាក់ជាបុគ្គលិកបម្រើការងារ កន្លែងលេង Internet ដែលមានទីតាំងស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាតករចាក់សម្លាប់ ស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយក្រោយកើតហេតុភ្លាម ជនដៃដល់ក៏បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
ជនរងគ្រោះ មានឈ្មោះ រ័ត្ន ពុទ្ធា ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកបម្រើការងារផ្ទះបើកលេង Internet ខាងលើ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសេចក្តីរាយការណ៍ពីនគរបាលបានឲ្យដឹងថា ក្រោយពិនិត្យលើស្លាកស្នាមជនរងគ្រោះ របួសស្នាមចាក់ដោយកាំបិតចំនួន១២កន្លែង ត្រង់លើចិញ្ចើមឆ្វេង១កាំបិត លើដោះខាងស្តាំ៣កាំបិត បាតដៃឆ្វេង១កាំបិត ក្រោយខ្នង៧កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗក្នុងបន្ទប់ទឹក។ ករណីខាងលើ សមត្ថកិច្ចមិនទាន់ដឹងថាផ្តើមចេញពីអ្វីឲ្យប្រាកដនៅឡើយទេ ខណៈដែលសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវអំពីឃាតកម្មខាងលើនេះនៅឡើយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
សូមទស្សនាវិដេអូទាំងអស់គ្នា៖
មតិលើបញ្តាញសង្គម Facebook