Iniesta សម្រេចចិត្ត​ចូល​និវត្តន៍​ក្រោយអេស្ប៉ាញ​ធ្លាក់​ពី World Cup


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករវ័យចំនាស់របស់អេស៉្បាញ Andres Iniesta បាន​សម្រេច​ចិត្ត​ប្រកាស​ចូល​និវត្តន៍​ពី​​ក្រុមជម្រើស​ជាតិ​អេស្ប៉ាញត្រឹម​វ័យ​៣៤​ឆ្នាំ​បន្ទាប់ពីមិន​អាច​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ World Cup។

ក្រុមម្ចាស់ជើងឯកឆ្នាំកាលពីឆ្នាំ ២០១០​ នេះនឹងសង្ឃឹមថាអាចបង្ហាញទំរង់លេងល្អក្នុងការ​ប្រជែង​ពាន​ World Cup ​២០១៨​ នេះប៉ុន្តែបានខកចិត្ត​ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​រុស្ស៊ី​ពេល​​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​កាត់​សេចក្ដី​ដោយ​លទ្ធផល​ ៤-៣។​ Iniesta ​​ប្ដូរ​ចូល​ជំនួស​ David Silva នៅ​នាទី​៦៧​ បាន​ស៊ុត​បើក​ឆាក​ប៉េណាល់ទី​បានសម្រេច តែ​បន្ទាប់មកការ​ស៊ុត​របស់​ Koke និង​ Iago Aspas មិនបានសម្រេច​ធ្វើ​ឲ្យ​អេស្ប៉ាញធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។

ការប្រកួតយប់មិញ​របស់​ Iniesta គឺជាប្រកួតចុងក្រោយរបស់រូបគាត់សម្រាប់​ជម្រើស​ជាតិ​បន្ទាប់​ពី​​បង្ហាញខ្លួនបាន​១៣១​ប្រកួត​ និងជួយឲ្យ​អេស្ប៉ាញ​លើក​ពាន​ World Cup ម្តងកាល​ពី​ឆ្នាំ​២០១០៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង