នាំមកជូនដោយ៖

មិនគួរអោយជឿ!! ប្រទះឃើញ គ្រោងឆ្អឹងជនជាតិរ៉ូម៉ាំងបុរាណ ដែលគ្មានអណ្តាត ប៉ុន្តែមាន…..


ទំហំអក្សរ៖ S M L

អង់គ្លេស៖ គ្រោងឆ្អឹងរបស់បុរសម្នាក់ដែលបានស្លាប់ក្នុងវ័យខ្ទង់៣០ផ្លាយ ហើយត្រូវបានប្រទះឃើញតាំងពីឆ្នាំ ១៩៩១ នោះ ឥឡូវនេះ ទើបត្រូវបានគេរកឃើញថា អណ្តាតរបស់គេត្រូវបានកាត់ចេញ និងជំនួសវិញដោយបន្ទះថ្ម។ គ្រោងឆ្អឹងនេះត្រូវបានប្រទះឃើញដោយក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តអង់គ្លេស នៅឯកន្លែងបញ្ចុះសាកសពមួយនៅក្នុងតំបន់ Stanwick។

អ្នកនាំពាក្យរបស់ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តអង់គ្លេសម្នាក់បានប្រាប់ទៅកាន់សារព័ត៌មាន MailOnline ថា “សាកសពមួយនោះត្រួវបានបញ្ចុះដោយដាក់មុខផ្គាប់ចុះក្រោម ជាមួយនឹងបន្ទះថ្មមួយបន្ទះនៅក្នុងមាត់។ វាគឺជាការបញ្ចុះសពដ៏ចម្លែកមួយ ហើយវាក៏ជាលើកទីមួយដែរ ដែលពួកគេបានប្រទះឃើញសាកសពជនជាតិរ៉ូម៉ាំងត្រូវគេកាត់ដាច់អណ្តាតបែបនេះ”។

ទោះជាយ៉ាងណា គេមិនទាន់បានដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានជាសាកសពមួយនេះគ្មានអណ្តាត ប៉ុន្តែអ្នកស្រាវជ្រាវបានសន្មត់ថា វាអាចបណ្តាលមកពី កាលបុរសម្នាក់នោះនៅរស់ គាត់មានបញ្ហាស្មារតី ហើយក៏កាត់អណ្តាតខ្លួនឯង ឬជាការដាក់ទណ្ឌកម្ម ឬអាចជាតម្រូវការដើម្បីការធ្វើរោគវិនិច្ឆ័យជាដើម។

តាមរយៈលោក Simon Mays ដែលជាអ្នកដឹកនាំក្រុមស្រាវជ្រាវមួយនេះបាននិយាយទៅកាន់សារព័ត៌មាន The Guardian ថា “បើសិនជាអណ្តាតរបស់នរណាម្នាក់ត្រូវបានកាត់ នោះក្នុងប្រអប់មាត់របស់គេ នឹងពោរពេញទៅដោយបាក់តេរី និងប្រឈមមុខជាមួយនឹងការឆ្លងមេរោគ ហើយពួកយើងបានរកឃើញមេរោគនៅក្នុងឆ្អឹងរបស់សាកសពមួយនេះ ដូច្នេះការសន្មត់របស់ពួកយើងក៏អាចចាត់ទុកថាត្រូវដែរ ”។

គួរឲ្យដឹងដែរថា ជាទូទៅការបញ្ចុះសព គឺឆ្លុះបញ្ចាំងអំពីឋានៈរបស់មនុស្សម្នាក់ៗនៅក្នុងសង្គម។ តួយ៉ាងដូចជាគ្រោងឆ្អឹងដែលរកឃើញ ទំនងជាជនដែលមានឋានៈតូចទាប  ទើបបានជាគេត្រូវបានបញ្ចុះដោយដាក់មុខផ្កាប់ចុះក្រោមបែបនេះ៕

ប្រភព : ដេលីម៊ែល

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង