នៅខេត្តព្រះសីហនុ! នគរបាលក្រសោបបានទាំងក្រុម នៅហាងម៉ាស្សា ហាវហុង ពាក់ព័ន្ធទៅនឹង…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះសីហនុ៖ ហាងម៉ាស្សាមួយកន្លែងយុីហោ ថាវហុង ដែលមានទីតាំងស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលស្នងការខេត្តព្រះសីហនុ ចុះប្រតិបត្តិការបង្ក្រាប ដោយពាក់ព័ន្ធ ការប្រព្រឹត្តសច្ចារកម្ម ឃាត់ខ្លួនបានជនសង្ស័យ១២នាក់ ជាជនជាតិចិន។ កិច្ចប្រតិបត្តិការខាងលើនេះ ត្រូវបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីកម្លាំងការិយាល័យជំនាញ ធ្វើការស្រាវជ្រាវ ទើបកម្លាំងនគរបាល បញ្ជាដោយលោក ជួន ណារិន ស្នងការខេត្ត ក្រោមការសម្របសម្រួល ពីលោក រស់ សារាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់បម្រើសេវាផ្លូវភេទ យុីហោ ថាវហុង ខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ ជនជាតិចិន បាន១២នាក់ ប្រុស៥នាក់ ស្រី៧នាក់៖

ទី១. ឈ្មោះ GAO HUI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មេការហាងម៉ាស្សា ។
ទី២. ឈ្មោះ SU XIAO HAN ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរ មេការហាងម៉ាស្សា ។
ទី៣. ឈ្មោះ ZHANG YIN HUA ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ អ្នកបំរើសេវាសច្ចារកម្ម ។
ទី៤. ឈ្មោះ RUAN MANG ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សា ខាងលើ អ្នកបំរើសេវាសច្ចារកម្ម ។
ទី៥. ឈ្មោះ XIONG HAI LAN ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ អ្នកបំរើសេវាសច្ចារកម្ម ។
ទី៦. ឈ្មោះ ZHOU XUE HOO ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ អ្នកបំរើសេវាសច្ចារកម្ម ។
ទី៧. ឈ្មោះ LING PING LIAN ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សា ខាងលើ អ្នកបំរើសេវាសច្ចារកម្ម ។
ទី៨. ឈ្មោះ ZHANG REI MEI ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សាខាងលើ អ្នកបំរើសេវាសច្ចារកម្ម ។
ទី៩. ឈ្មោះ CHEN MU SHU ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជាភ្ញៀវចូលម៉ាស្សា ។
ទី១០. ឈ្មោះ ZHONG GUI XING ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជាភ្ញៀបឭវ ។
ទី១១. ឈ្មោះ LAING ZUYU ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជាភ្ញៀវ ។
ទី១២. ឈ្មោះ WANG WEN TAO ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅ ភូមិ2 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុ ជាភ្ញៀវ ។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើនទៀត ហើយឃាត់នាំខ្លួនទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមបន្តតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង