គិតខ្លីម៉្លេះ! នារីស្រស់ស្អាតម្នាក់ ប៉ង​លោតទឹក​សម្លាប់​ខ្លួនព្រោះតែ…………


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានី​ភ្នំពេញ ៖ មានរឿងភ្ងាក់ផ្អើលមួយ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានស្ត្រីម្នាកព្យាយាម លោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារតែ​ត្រូវបាន​អ្នកសារព័ត៌មាន​ម្នាក់​ឃាត់​ទាន់ និង​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាម​ប្រជាពលរដ្ធដែលបានឃើញ​ហេតុការណ៍​នេះ​និយាយ​ថា នៅពេល​ឃើញ​ស្ត្រី​រូប​នេះ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន ក៏​មាន​អ្នក​សារព័ត៌មាន​ម្នាក់​ជិះ​ម៉ូតូ​កាត់​តាម​នោះ​ឃើញ​ទាន់ ​ក៏​ស្ទុះ​ទៅ​ចាប់ដៃ​ជាប់់​និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ការពារ​ស្ពាន​ចុះ​មក​អន្តរាគមន៍ យក​ទៅ​សួរនាំ​ក៏​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​វិញ ។

​សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​រូប​នេះ​មានបញ្ហាជាមួយនឹង ​ក្រុម​គ្រួសារ​និង​សង្សារ ដោយបាន​ធ្វើបាប​ចិត្ត​នាង​ខ្លាំង​ពេក ទើប​នាង​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន ​គឺ​មិន​ចង់​រស់នៅ​ទៀត​ទេ ។ក្រោយ​ពេល​កើតហេតុ តាម​រយៈការ​ទំនាក់ទំនង​របស់​សមត្ថកិច្ច ទើប​សង្សារ​របស់​នាង​បាន​មក​ដល់ ដឹក​ដៃ​នាង​ចូល​ក្នុង​រថយន្ត​ព្រូស​១​គ្រឿង​រួច​បើក​ចេញ​បាត់​ទៅ មិន​ហ៊ាន​នៅ​យូរ​ទេ​ខ្លាច​ខ្មាស់​គេ ដោយសារ​អ្នកកាសែត​​​តាម​សួរនាំ​ពេក ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង