គួរអោយអាណិតណាស់!​​ សុទ្ធតែកូនមាន់ស្អាតៗ…..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អង់គ្លេស៖ កូនមាន់តូចៗរាប់ពាន់ក្បាល ត្រូវបានជនមិនស្គាល់មុខយកមកបោះចោលក្នុងចម្ការមួយកន្លែង នៅតំបន់ Cambridgeshire ទីក្រុង Peterborough ប្រទេសអង់គ្លេស។

ទិដ្ឋភាពកូនមាន់រាប់ពាន់ក្បាល រាយប៉ាយពាសពេញដីនេះ ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ លុះក្រោយមកក៏បានទាក់ទងរកក្រុមជួយសង្គ្រោះមកអន្តរាគមន៍តែម្តង។

គួរបញ្ជាក់ថា ក្នុងចំនោមកូនមាន់រាប់ពាន់ក្បាលទាំងអស់នោះ ត្រូវបានក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថា ត្រូវបានគេយកបោះចោល ដោយក្នុងនោះ មានខ្លះនៅមានជីវិត ខ្លះទៀតរបួស និងខ្លះទៀតងាប់ដោយសារតែមិនអាចអត់ធន់នឹងពេលវេលាបាន។

ក្រោយពីចុះត្រួតពិនិត្យនឹងអន្តរាគមន៍រួចមក អធិការមកពី អង្គការការពារអំពើឃោរឃៅលើសត្វ (RSCPA) ម្នាក់ឈ្មោះ Justin Stubbs បាននិយាយថា «ខ្ញុំមិនដែលឃើញរឿងបែបនេះទេពីមុនមក វាហាក់បីដូចជាបានឃើញនូវសមុទ្រពណ៌លឿងចឹង មិនតែប៉ុណ្ណោះថែមទាំងមានសម្លេងយំរណ្តំសឹងមិនគួរឲ្យជឿទៀត» 

លោក Justin Stubbs ដែលជាអធិការមកអង្គការ RSCPA ដដែលបានបន្តទៀតថា «កូនមាន់ទាំងនេះទើបតែញាស់ មានអាយុ១ថ្ងៃកន្លះប៉ុណ្ណោះ»។ លោកបានបន្ថែមទៀតថា «ពិតជាសោកស្តាយណាស់ដែលយើងទទួលបានដំណឹងនេះយឺត ធ្វើឲ្យកូនមាន់មួយចំនួនងាប់ យ៉ាងណាមិញក៏នៅមានខ្លះទៀតនៅរស់ ហើយមានសុខភាពល្អផងដែរ» ។

ទិដ្ឋភាពដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានសង្ស័យថាជាទង្វើរបស់ជនទី៣មិនស្គាល់អត្តសញ្ញាណ និងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដោយបច្ចុប្បន្នខាងអង្គការ RSCPA និងខាងផលិតកម្មកំពុងសហការគ្នាដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត៕

ប្រភព : Dailymail

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង