ផលប៉ះពាល់នៃដការបរិភោគ ដំឡូងបារាំងបំពង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ដំឡូងបារាំងបំពង តែងតែល្បីជារឿយៗថា វាមិនល្អសំរាប់សុខភាព តែប្រិយមិត្តប្រហែលជាមិនធ្លាប់ដឹង ពីមូលហេតុដែលមិនល្អចំពោះ សុខភាពនោះទេមែនទេ? ថ្ងៃនេះ ខ្មែរឡូតនឹងលើកយក ៣ចំនុច ដែលអាចផ្ដល់នូវហេតុផល ជូនប្រិយមិត្ត ឲ្យឈប់បរិភោគដំឡូងបារាំងបំពងបាន។

១. ដំឡូងបារំាងបំពង ផ្ទុកនូវសារធាតុធាត់ ដែលអាក្រក់ដល់សុខភាព៖

ដំឡូងបារាំងបំពង ពិតជាមានឱជារស តែវាក៏ធ្វើឲ្យអ្នកឆាប់ធាត់ផងដែរ ដោយវាអាចជាគ្រាប់បែកកំណត់ម៉ោង ធ្វើឲ្យប្រិយមិត្តដែលបរិភោគវាច្រើន ប្រឈមមុខនឹងជំងឺមហារីក ជំងឺបេះដូង និងទឹកនោមផ្អែម។ មិនមែនសារធាតុធាត់ទាំងអស់ សុទ្ធតែអាក្រក់សំរាប់រាងកាយនោះទេ តែយើងគួរតែយល់ដឹងឲ្យច្រើន ពីប្រភេទនៃសារធាតុធាត់ក្នុងអាហារ តើមួយណាល្អ និងមួយណាអាក្រក់។ សារធាតុធាត់ដែលល្អមាននៅក្នុង ប្រេងបន្លែធម្មជាតិ ដូចជាប្រេងអូលីវ និងប្រេងផ្កាឈូករ័ត្នជាដើម ដែលល្អសំរាប់សុខភាពរបស់យើង។ ចំពោះសារធាតុធាត់ដែលអាក្រក់សំរាប់រាងកាយវិញ ដែលបានមកពីការបរិភោគ ដំឡូងបំពង ជាមួយខ្លាញ់ ឬ ប្រេងមិនល្អ នៅពេលដែលយើងបរិភោគវា ចូលទៅក្នុងខ្លួន គឺវានឹងរក្សានៅក្នុងខ្លួនរបស់យើង ធ្វើឲ្យចូលទៅក្នុងសរសៃឈាម ដូចជាការស្ទះសរសៃឈាម ក៏បណ្ដាលមកពី សារធាតុធាត់នេះដែរ។

២. ដំឡូងបារាំងបំពង កើតឡើងពីកាបូនអ៊ីដ្រាត ដ៏អាក្រក់បំផុត

គ្មានដំឡូបារំាងធម្មជាតិណា ដែលផ្ដល់នូវផលអាក្រក់ដល់យើងនោះទេ តែអ្វីដែលធ្វើឲ្យវាទៅជាមិនល្អសំរាប់សុខភាពនោះ គឺរបៀបដែលយើងបរិភោគវានោះទេ។ ដំឡូងបារាំងគឺជាប្រភេទបិដ្ឋជាតិ (ដូចម្សៅ) ដែលកើតឡើងពីកាបូនអ៊ីដ្រាតធម្មតា។ ជាធម្មតា គេតែងតែយកដំឡូងបារាំងពណ៌ស ទៅធ្វើជាដំឡូងបារាំងបំពង ហើយដំឡូងបារាំងស នោះវាងាយស្រួលបំលែងជាស្ករ ក្នុងរាងកាយ។ ពេលដែលរាងកាយរបស់យើង ទទួលយកស្ករនោះ និងបញ្ជូលទៅឲ្យកាបូនអ៊ីដ្រាត វានឹងបំលែងទៅជាសារធាតុធាត់ ក្នុងរាងកាយយើង ទាល់តែអ្នកធ្វើលំហាត់ប្រាណជាប្រចាំ ទើបអាចរំលាយជាតិខ្លាញ់នោះបាន។

បើលោកអ្នកនៅតែបន្តបរិភោគ ដំឡូងបារាំងបំពងទៀតនោះ វាអាចធ្វើឲ្យអ្នកធាត់ លើសពីនេះ អ្នកនឹងប្រឈមមុខនឹងជំងឺបេះដូង និងទឹកនោមផ្អែមខ្ពស់បំផុត។

ក្រោយពីអានអត្ថបទនេះរួច សង្ឃឹមថាប្រិយមិត្តនឹងយលដឹងពីបញ្ហាសុខភាពកាន់តែច្រើន។ សូមកុំពិសារដំឡូងបារាំងបំពងជាប្រចាំ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។

ប្រភព៖ fitnea

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង