បង្ក្រាបទីតាំងប្រកបអាជីវកម្មល្បែងបាញ់ត្រីខុសច្បាប់នៅក្នុង​សង្កាត់ស្រះចក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ដោយ​មាន​ការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង​ដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ​នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង​១៥:០០​នាទី​រសៀល លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូពេញ បានបញ្ជារ​ឲ្យ​លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជារ​ការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងប្រកបអាជីវកម្មល្បែងបាញ់ត្រីខុសច្បាប់ចំនួន​១កន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៣៥ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលទ្ធផល​​បាន​ដកហូតបានទូហ្គេមបៀរ​ចំនួន១៣គ្រឿង ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង កៅអីចំនួន​១២ ក្រោយពីធ្វេីកំណត់ហេតុដកហូតរួចមក សម្ភារះ​ខាងលេី​ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន​ដើម្បីមានវិធាកាបន្តរ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង