បើមិនមើលទេប្រាកដជាស្តាយ! ឡៅ ចិត្រា ប៉ះ ឡុង ជិន និង រឿង សោភ័ណ្ឌ ប៉ះ ឡុង សុភី នឹងផ្អើលពេញសង្វៀន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បើមិនបានមើលទេ ប្រាកដជាស្តាយ! បើសង្វៀនCNCវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់គឺកីឡាកររឿង សោភ័ណ្ឌ ប៉ះជាមួយ ឡុង សុភី ហើយនៅឯ PNN វិញវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសកីឡាករឡៅចិត្រា មកជួប ឡុង ជិន ។

តាមការកំណត់នៃផ្សព្វផ្សាយរបស់សង្វៀនPNN និង CNC នោះគឺដល់ពេលប្រកួតដ៏តានតឹងហើយសប្ដាហ៍នេះអ្នកលេងគុនខ្មែរ៤រូបឡៅចិត្រាឡុងជិនរឿងសោភ័ណ្ឌនិងឡុងសុភីដើម្បីស្វែងម្ចាស់ខ្សែក្រវាត់គោជល់ និងបេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស។

កីឡាករឡៅចិត្រាត្រូវមកជួបកីឡាករឡុងជិនដើម្បីរកឃើញជើងខ្លាំងម្នាក់ក្នុងចំណោមអ្នកទាំងពីរឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសបន្តទៀត។ជាមួយគ្នានោះកីឡាករ ទម្ងន់ ធ្ងន់ របស់កម្ពុជាឬការប៉ះគ្នារវាង អ្នកប្រដាល់ជួរមុខរឿងសោភ័ណ្ឌនិងឡុងសុភីគឺមិនដូចសិស្សប្អូនទាំងពីរឡើយ។ រវាងសោភ័ណ្ឌនិងសុភីអ្នកណាឈ្នះបានខ្សែក្រវាត់គោជល់ទម្ងន់៦៩គីឡូក្រាមតែម្ដងនិងទទួលបានប្រាក់រង្វាន់១៦លានរៀល។

សូមរំលឹកថាកីឡាកររឿង សោភ័ណ្ឌ ប៉ះដែលនឹងមកជួបកីឡាករឡុង សុភី ក្នុងកម្មវិធីផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់៦៩គីឡូក្រាមនេះនឹងធ្វើឡើងនាថ្ងៃសៅរ៍ទី១៤កញ្ញា២០១៩វេលាម៉ោង៦ល្ងាចនៅCNC។

សម្រាប់កីឡាករ ឡៅ ចិត្រា ក៏មកជួបកីឡាររ ឡុង ជិន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១៥ខែកញ្ញា២០១៩នៅPNN វេលាម៉ោង១២ថ្ងៃត្រង់ខាងមុខនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង