Range Rover បត់ត្រឡប់ក្រោយត្រូវ Hyundai ពន្លះទាំងយប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តទម្ងន់ពីរតោនកន្លះមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្ត Range Rover មួយគ្រឿងទៀតដែលបត់ត្រលប់ក្រោយដោយខ្វះការប្រុងប្រយ័ត្នបណ្តាលអោយរងការខូចខាតទាំងសងខាង​។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-6969 បើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ត្រលប់ក្រោយដោយខ្វះការប្រុងប្រយ័ត្នខណះពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ពណ៌ស ចំណុះពីតោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3C-3231 បើកបរដោយបុរសម្នាក់ រួមដំណើរដោយព្រូ៣នាក់ពីក្រោយ ដោយបើកបរក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក៏ជ្រុលទៅបុករថយន្ត​ Range Rover ដែលបត់ត្រលប់ក្រោយ ចំផ្នែកខាងមុខពីចំហៀងខាងស្តាំបណ្តាលឲ្យរងការខូចខាត ចំណែករថយន្ត Hyundai រងការខូចខាតកាងនិងទ្វាចំហៀងខាងឆ្វេង តែនៅក្នុងហេតុការណ៍ខាងលើនេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងពីរបាននិយាយចរចារដោះស្រាយគ្នាដោយភាគីខាងរថយន្តកូរ៉េទាមទារសំណងចំនួន៣០០ដុល្លារតែភាគីខាងរថយន្ត Range Rover ឲ្យ២០០ដុល្លារដើម្បីបញ្ចប់រឿនៅកន្លែងកើតហេតុ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង